ស្ទឹងត្រែងៈស្រី្តរងគ្រោះចំនួន៥នាក់ក្នុងនោះមានទាំងកុមារីផងដែរត្រូវបានក្រុមអ្នកមានអំណាចនិងបក្សពួកបានព្រួតគ្នាប្រើប្រាស់អំពើហឹង្សារ វាយតបបណ្តាលអោយរងរបួសធ្ងន់និងស្រាលក្នុងករណីទំនាស់ដីធ្លីកាលពីថ្ងៃទី២៦ខែកញ្ញា២០២២ ស្ថិតនៅចំណុចភូមិបាចុង សង្កាត់ព្រះបាទ ក្រុងខេត្តស្ទឹងត្រែង។
ប្រភពព័ត៍មានអោយដឹងថាដីដែលមានទំនាស់ហើយបណ្តាលអោយមានអំពើហឹង្សារកើតឡើង គឺ ដី ដែលមានទំនាស់នោះកំពុងស្ថិតនៅក្រោម ដីការរក្សាការពាររបស់តុលាការនៅឡើយ នៅមិនទាន់មានដំណោះស្រាយនោះទេរហូតមកជាង១០ឆ្នាំទៅហើយ។
ប្រភពពីលោកតាឈ្មោះ ម៉ា ស៊ុំ វ័យ ៨៦ ឆ្នាំ ជាម្ចាស់ដី បានប្រាប់អោយដឹងថា ដីនេះគឺគាត់បានកាន់កាប់និងរស់នៅតាំងពីជំនាន់រដ្ឋកម្ពុជា និងបានធ្វើប្លង់តាំងពីឆ្នាំ១៩៨០មករហូតមកទល់បច្ចុប្បន្ននេះ ហើយនៅឆ្នាំ២០០៨ត្រូវក្រុមអ្នកប្រើប្រាស់អំពើហឹង្សារខាងលើដែលមានឈ្មោះ ទូច រដ្ឋា បានប្តឹងលោកតាទៅតុលាការ ថាលោកតាបានរំលោភយកដីរបស់គេ ។លុះនៅថ្ងៃទី២៦កញ្ញា២០២២ ស្រាប់តែឃើញស្រ្តីជាអ្នកមានអំណាចនិងបក្សពួកទាំងនោះនាំគ្នាមកលើដីមានទំនាស់ ដែលក្រុមគ្រួសារសាច់ញ្ញាតិលោកតាកំពុងរស់នៅហើយបានបណ្តេញចេញក៏កើតបានទៅជារឿងហឹង្សារវាយតបគ្នាកើតឡើងតែម្តង។
ក្រោយពីមានករណីហឹង្សាបណ្តាលអោយរងរបួសនោះរួចមក ក្រុមគ្រួសារសាច់ញ្ញាតិរងគ្រោះបានទៅដាក់ពាក្យបណ្តឹងចូលទៅខាងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងរួចហើយលើករណីហឹង្សារ ដើម្បីចាត់ការបន្តតាមនិតិវិធី។
គួរបញ្ជាក់ថាស្រី្តនិងកុមារីរងគ្រោះមានគ្នាចំនួន៥នាក់បានរងរបួសក្នុងករណីហឹង្សារព្រួតគ្នាវាយតបពីសំណាក់អ្នកមានអំណាចខាងលើនោះមាន១.ឈ្មោះ ម៉ា ប៊ុនស៊ីន អាយុ ៥១ឆ្នាំ ២. ឈ្មោះ ម៉ា ប៊ុនសឿ អាយុ ៤៥ឆ្នាំ ៣. ឈ្មោះ សុខ សីហា អាយុ១៦ឆ្នាំ ៤,ឈ្មោះ សុខ កញ្ញា អាយុ១៣ឆ្នាំ ៥.ឈ្មោះ ដេត ថានីន អាយុ ១០ឆ្នាំ។