ស្ទឹងត្រែង÷ការប្រកាសនោះបានធ្វើឡើងនៅក្នុងពិធីរអបអរទិវា ពិភពលោកសង្គ្រោះបឋមក្រោមប្រធានបទ”រៀនវិជ្ជាសង្គ្រោះបឋមពេញមួយជីវិត ” នាព្រឹកថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង នឹងជាអភិបាលខេត្ត នឹង ដោយមានការចូលរួមពី លោក លោកស្រី ដែលជា សមាជិក សមាជិកា គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ជាច្រើនរូបផងដែរ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានលើកឡើងថាកាកបាទក្រហមកម្ពុជា ជាសមាគមជាតិតែមួយគត់នៅក្នុងប្រទេស ជាជំនួយការឲ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌ អ្នកស្ម័គ្រចិត្តវ័យក្មេងគឺជាកម្លាំងស្នូលមួយ ដ៏មានសារៈសំខាន់ និងសកម្មបំផុត ក្នុងការចូលរួមសកម្មភាពមនុស្សធម៌ ទាំងក្នុងសាលា និងសហគមន៍, ធ្វើជាគំរូល្អក្នុងការធ្វើការងារជាក្រុម ចេះសាមគ្គីភាព ឯកភាពផ្ទៃក្នុង។
ឯកឧត្តមបន្តថា ខេត្តស្ទឹងត្រែង រៀងរាល់ឆ្នាំតែងតែមានគ្រោះមហន្តរាយកើតមានឡើង សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង តែងតែធ្វើសកម្មភាពចុះចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋជួបគ្រោះធម្មជាតិ គ្រប់ទីកន្លែង ដោយមិនមានការប្រកាន់និន្នាការនយោបាយគណបក្ស ព៌ណសម្បុរ ជាតិសាសន៍ឡើយ ដោយក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានធ្វើឲ្យវិស័យមស្សធម៌នេះ បានជួយប្រជាពលរដ្ឋក្រីក្រ និងអ្នកជួបគ្រោះធម្មជាតិបានគ្រប់ទីកន្លែង ស្របតាមប្រធានបទ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» និង «យុវជនជាភ្នាក់ងារ នៃការផ្លាស់ប្តូរឥរិយាបទក្នុងសង្គម»។
ឯកឧត្តម ស្វាយ សំអ៊ាង បានបញ្ជាក់ថា ក្នុងនាមតំណាងឲ្យយុវជនកាកបាទ ក្រហមកម្ពុជា គ្រប់ស្រទាប់យុវវ័យ និង ជាទំពាំងស្នងឫស្សី ជាអ្នកបន្តវេនក្នុងសកម្មភាពមនុស្សធម៌ ត្រូវគោរពវិន័យសាលា និងខិតខំរៀនសូត្រឲ្យបានពូកែ ធ្វើជាគំរូល្អគ្រប់សម្មភាពក្នុងស្រទាប់យុវវ័យ ក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អក្នុងសង្គម ព្រម ទាំងចូលរួម ក្នុងការផ្សព្វផ្សាពីគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហមនៅក្នុងសាលា និង សហគមន៍ ក្នុងសកម្មភាពមនុស្សធម៌ ទាំងក្នុងសាលា និង សហគមន៍របស់ខ្លួន និងចាកជៀសឲ្យឆ្ងាយពីគ្រឿងញៀន និង ត្រូវចេះគោរពច្បាប់ ចរាចរណ៍ផងដែរ៕KMK TV ONLINE