ប្រជាកសិករដាំដំឡូងមីទទួលបានប្រាក់ចំណូលច្រើនគួរសមក្នុងខេត្តរតនគិរី!

 

ខេត្តរតនគិរីៈលោក សយ សូណា ប្រធាន មន្ទីរកសិកម្មរុក្ខាប្រមាញ់និង នេសាទខេត្តរតនគីរីបានអោយដឹងថា ខេត្តរតនគិរីជាខេត្តមួយដែលមាន សក្កានុពលខ្ពស់លើវិស័យកសិកម្មដូច្នេះប្រជាកសិករ ជាង៨០ភាគរយបានដាំដុះបន្លែបង្ការនិងដំណាំកសិឧស្សាហកម្មដូចជា ទុរេន ដំឡូងមី ស្វាយចន្ទី ស្វាយកែវរមៀត ម្រេច និងកៅស៊ូជាដើម។

លោកបន្តថា បច្ចុប្បន្នដំណាំដំឡូងមីកំពុងបង្កើនប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យមានជីវភាពធូរធារពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារដំណាំ មួយប្រភេទនេះនៅតែមានតម្លៃខ្ពស់ល្អធ្វើឱ្យកសិករនៅមានការចំណេញគួរសម ដោយដំឡូងមីក្រៀម ១គីឡូក្រាមតម្លៃពី ៧០០រៀលទៅ ៧២០ រៀលនិងដំឡូងមីស្រស់លក់បានតម្លៃពី៣២០ទៅ៣៥០រៀលក្នុងមួយគីឡូក្រាម។   លោកបន្តថា   ដំណាំដំឡូងមីដែលដាំនៅក្នុងខេត្តរតនគិរីជាមធ្យមក្នុងមួយហិកតាទទួលបានទិន្នផលពី ២០ ទៅ ៤០ តោន។

​លោកបញ្ជាក់ថាក្នុង ចំណោមប្រជាពលរដ្ឋ ២០ម៉ឺន នាក់ ក្នុងខេត្តរតគិរីមានប្រមាណ ១៨ ម៉ឺន នាក់ហើយ ដែលធ្វើកសិកម្មដូច្នេះប្រជាពលរដ្ឋនៅទីនេះប៉ុន្តែពឹងផ្អែកលើផលរបរលើកសិកម្មហើយដំឡូងមីនេះគឺជាចំណូលហើយបច្ចុប្បន្នតម្លៃទីផ្សាររបស់គាត់ទទួលប្រាក់ចំណេញ។ លោកប្រធានមន្ទីរបញ្ជាក់ថា ក្នុងខេត្តរតនគិរីមានផ្ទៃដីដែលបានដាំដុះដំណាំកសិកម្មហូបផ្លែសរុបជាង១៥០០០ហិកតា ដំណាំចន្ទីជាង ៥ម៉ឺនហិកតា ដំណាំកៅស៊ូ៦០០០ហិកតា៕ឡុង កាន់សំនៀង

You might like

Leave a Reply

Your email address will not be published. Required fields are marked *