(ខេត្តកំពត)៖ ការអភិវឌ្ឍបណ្តុះបណ្តាល ធនធានមនុស្ស ការពង្រឹងការងាររបស់នាយក នាយិកាសាលា លោកគ្រូ អ្នកគ្រូ គឺជាមូលដ្ឋានដែលបង្ហាញ ពីសូច្ចនាករដ៏សំខាន់សម្រាប់ ពង្រឹងការអប់រំក្នុងស្រុក ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។
ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ លោក អ៉ឹម ច័ន្ទសោធន អភិបាល នៃគណៈអភិបាលស្រុកទឹកឈូ បានដឹកនាំពិធីសំណេះសំណាល និងផ្សាព្វផ្សាយសារាចរលេខ ០៩ សសរ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្ដែង នៃគ្រឹះស្ថានសិក្សាសាធារណៈ នៅក្នុងមូលដ្ឋានស្រុកទឹកឈូ ស្ថិតនៅបរិវេណ សាលាស្រុកទឹកឈូ។
ជាមួយគ្នាដែរលោកអភិបាល បានណែនាំកិច្ចការ ០៨ចំណុចដែរត្រូវអនុវត្តជា ប្រចាំមានដូចជា៖
១, ហាមដាច់ខាតការលក់ នំចំណីដែលខូចគុណភាព ឬក្រសួងហាមឃាត់ (ការិយាល័យ អប់រំ មេឃុំ មេប៉ុស្តិ ត្រួតពិនិត្យ)
២, ហាមសិស្សផ្ញើម៉ូតូ នៅក្រៅរបងសាលានៅ ម៉ោងរៀនសូត្រ (ការិយាល័យអប់រំ មេប៉ុស្តិ ត្រួតពិនិត្យ)
៣, ហាមបេីកអាជីវកម្មហ្គេម ល្បែង និងបុកប៊ីយ៉ា នៅជុំវិញរបងសាលា (ការិយាល័យអប់រំ អធិការ PM ត្រួតពិនិត្យ)
៤, ចំពោះមុខសញ្ញាសិស្សគេចថ្នាក់ រៀន ត្រូវប្រមូលចូលវិញនិង តេស្តស្វែងរកសារធាតុញៀន (ការិយាល័យអប់រំ អធិការ PM ត្រួតពិនិត្យ)
៥, ត្រួតពិនិត្យអនាម័យបរិស្ថាន ជាប្រចាំ កាត់បន្ថយការប្រេីប្រាស់ថង់ប្លាស្ទិច ពិសេសសំអាត បន្ទប់ទឹកស្អាតជានិច្ច (ការិយាល័យអប់រំ មេឃុំ ពិនិត្យ)
៦, គ្រប់គ្រងវត្តមានសិស្ស ប្រចាំថ្ងៃ ត្រួតពិនិត្យបញ្ជីលេខទូរស័ព្ទ អាណាព្យាបាលសិស្ស និងការអនុវត្តរបស់គ្រូ ករណីសិស្សអវត្តមាន (ការិយាល័យអប់រំ មេឃុំ ត្រួតពិនិត្យ)
៧, គ្រប់គ្រងមុខសញ្ញាសិស្ស បោះបង់ការសិក្សា គាំទ្រនិងលើកទឹកចិត្ត អោយចូលរៀន (ការិយាល័យអប់រំ មេឃុំ មេប៉ុស្តិ អនុវត្ត)
៨, បន្តគៀងគរអភិវឌ្ឍសាលារៀន ជួសជុលកែលម្អអាគារ សិក្សា ក្លោងទ្វារ របង សួនច្បារ…(ការិយាល័យអប់រំ មេឃុំ អនុវត្ត)។
សូមជម្រាបផងដែរថា ពិធីនេះក៏មានការ អញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងស្រុក លោកនាយករដ្ឋបាលស្តីទី លោកប្រធានរិយាល័យ គ្រប់គ្រងធនធានមនុស្ស លោក លោកស្រីប្រធាន/អនុប្រធាន និងមន្រ្តីការិ.អប់រំ យុវជន និងកីឡាស្រុក នាយក/នាយិកា សាលាបឋមសិក្សា និងមត្តេយ្យសិក្សាគ្រប់សាលា និងលោកគ្រូអ្នកគ្រូ សាលាបឋមសិក្សា និងមត្តេយ្យសិក្សា ទាំងអស់ក្នុងមូលដ្ឋានស្រុកទឹកឈូ សរុបចំនួន ៤២០នាក់៕ សេង ណារិទ្ធ