ឯកឧត្តម ពេជ សោភ័ន អញ្ជើញជាអធិបតីភាពក្នុង ពិធីបើកយុទ្ធនាការគាំទ្រសាលារៀនគោលដៅ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ដើម្បីអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងខេត្តស្ទឹងត្រែង និងខេត្តរតនគីរី!

ស្ទឹងត្រែង ៖ ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន (គ.វ.អ) អញ្ជើញជាអធិបតី ក្នុងពិធីបើកការចាប់ផ្តើមយុទ្ធនាការវគ្គគាំទ្រសាលារៀនគោលដៅ គណៈកម្មការធិការជាតិជំរុញការអនុវត្ត វិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.អ.)ក្នុងខេត្តស្ទឹងត្រែង និងខេត្តរតនគីរី។
កិច្ចប្រជុំបានធ្វើឡើង នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ នៅសាលាខេត្តស្ទឹងត្រែង និងមានការអញ្ជើញជាគណៈអធិបតី ដោយ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និង លោក ឌុច ចាន់តូ អភិបាលរងខេត្តរតនគិរី តំណាងឱ្យឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងមានចូលរួមដោយ ឯកឧត្តម លោកជំទាវ ក្រុមការងារលេខាធិការដ្ឋាន គ.វ.អ. ព្រមទាំងមន្ទីរពាក់ព័ន្ធ លោកអភិបាលនៃគណៈអភិបាលក្រុង ស្រុក ក្នុងខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។
ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា យុទ្ធនាការវត្តគាំទ្រ សាលារៀនគោលដៅ គ.វ.អ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញឲ្យការផលិតបាននូវធនធាន មនុស្សប្រកបដោយសមត្ថភាព សីលធម៌ និងវិន័យ ។ ក្នុងន័យនេះ សូមអោយសាលារៀនគោលដៅទាំងអស់ ជាពិសេសគណៈគ្រប់គ្រងសាលារៀន និងលោកគ្រូអ្នកគ្រូ ចូលរួមសហការឲ្យបាន ជិតស្និទ្ធជាមួយនឹងក្រុមការងារនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ដើម្បីឲ្យការអនុវត្តការងារទទួលបានជោគជ័យឈានទៅសម្រេចបានតាមចក្ខុវិស័យកម្ពុជា ២០៥០ ។
មានប្រសាសន៍ក្នុងអង្គពិធី ឯកឧត្តម ពេជ សោភ័ន បានលើកឡើងថា គណៈកម្មាធិការនេះ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំ តាមរយៈការពង្រឹង គុណភាពសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សា ដើម្បីផលិតមូលធនមនុស្ស ប្រកបដោយចំណេះដឹង និងជំនាញ សីលធម៌ល្អ ឥរិយាបថល្អ និងសមត្ថភាព បំពេញការងារខ្ពស់ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គមសេដ្ឋកិច្ច និងទីផ្សារការងារ។SN

You might like

Leave a Reply

Your email address will not be published. Required fields are marked *