អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មាន ខេត្តបន្ទាយមានជ័យ បក្ខពួកនិយម!!

(ខេត្តបន្ទាយមានជ័យ)៖ ឆ្លងកាត់បទពិសោធ នៃភាពរីកចម្រើនលើវិថី សារព័ត៌មាននាទឹកដី ខេត្តបន្ទាយមានជ័យអាចចាត់ទុក លេខរៀងទី៣ ដែលក្នុងនោះរាជធានី ភ្នំពេញលេខ១ សៀមរាបលេខ២ និងបន្ទាយមានជ័យលេខ៣ ។

អ្វីដែលគួរអោយកត់សំគាល់ បណ្តាមន្ទីរទូទាំងរាជធានីខេត្តក្រុង អ្នកសារព័ត៌មានយើង សង្កេតឃើញថាមានបណ្តា មេដឹកនាំមន្ទីរជាច្រើន ធ្វើការដោយយកចិត្តទុក បំផុតជាមួយអ្នកសារព័ត៌មាន ក្នុងតំបន់របស់ខ្លួន ដោយឡែកមានតែ មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយ លោក សេក សុខុម ដែលជាប្រធានមន្ទីរ បង្កើតបក្ខពួកនិយម មិនដែលគិតគូ រៀបចំអោយមានកម្មវិធីសិក្ខាសាលា ដើម្បីផ្តល់ចំណេះដឹង ដល់អ្នកសារព័ត៌ក្នុងខេត្តទេ ។
អ្នកសារព័ត៌នៅ ខេត្តបន្ទាយមានជ័យ អាចចាត់ទុកថា ពួកលោកខំស្វះស្វែងរក ចំណេះដឹងបន្ថែម មានតែខិតខំ ទៅចុះឈ្មោះតាមបណ្តាខេត្តផ្សេងៗ ជាពិសេស រាជធានីភ្នំពេញ និងសៀមរាប ។

លោក សេក សុខុម ដែលក្នុងនាមជាប្រធានមន្ទីរ មិនបង្កើតកម្មវិធីអ្វី មួយអោយមានសាមគ្គីភាព រវាងអ្នកសារព័ត៌មានក្នុងខេត្តឡើយ មានកម្មវិធីថ្នាក់ដឹកនាំធំៗ ចុះមកខេត្តបន្ទាយមានជ័យ លោក សេខ សុខុម ដាក់រៀបចំតែបក្ខពួកលោកប៉ុន្នោះ លោក សេក សុខុម ក្នុងនាមប្រធានមន្ទីរព័ត៌មាន ដែលជាសេនាធិការរបស់ក្រសួងព័ត៌មាន មិនសូវបានផ្តល់ភាពកក់ក្តៅ ដល់អ្នកសារព័ត៌មាននៅ ខេត្តបន្ទាយមានជ័យឡើយ ។
ជាចុងក្រោយអ្នកសារព័ត៌ យើងខ្ញុំស្នើរសុំទៅ ក្រសួងព័ត៌មាន ដែលមាន ឯកឧត្តម នេត្រ ភត្រា ជាប្រមុខ មេត្តាផ្តល់អនុសាសន៍ជូនលោក សេក សុខុម ខ្លះផង ដើម្បីកុំអោយលោក សេក សុខុម ប្រាសចាក នូវសាមគ្គីភាព និយមបក្ខពួក ត្រូវធ្វើជាសេនាធិការក្រសួងព័ត៌មាន ទុកជាមុខមាត់ របស់ក្រសួង ។
សាររិះគន់ស្ថាបនា នេះមិនមែនជាន់ពន្លិចនោះទេ គឺគ្រាន់តែដាសអារម្មណ៍ លោកប្រធានមន្ទីរព័ត៌មានខេត្ត អោយចេះស្រលាញ់ រួបរួមសាមគ្គីផ្ទៃក្នុងវិថីព័ត៌មាន នៅខេត្តបន្ទាយមានជ័យ អោយរីកចម្រើននិងមានគុណភាព។
អង្គភាពអ្នកសារព័ត៌មាន យើងគ្រាន់តែជាកញ្ចក់ឆ្លុះ បញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺលោក សេក សុខុម រាល់ម៉ោងធ្វើការតាម របបអ្នកសារព័ត៌មាន សូមអរគុណ។

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *