ក្រសួងមហាផ្ទៃ នឹង​បន្ត​ដោះស្រាយ​តាម​ នីតិវីធី​ច្បាប់​ចំពោះ​សមាគម​ទេវ សក្ខី ភគ​វន្ត ក្រោយ​ពេល​ក្រសួង​ធម្មការ និង​សាសនា បាន​ប្រជុំ​ដោះស្រាយ​ដំណាក់កាល​បឋម​

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នឹង​បន្ត​ដោះស្រាយ​តាម​ នីតិវីធី​ច្បាប់​ចំពោះ​សមាគម​ទេវ សក្ខី ភគ​វន្ត ក្រោយពេល ក្រសួង​ធម្មការ និង​សាសនា បាន​ប្រជុំ​ដោះស្រាយ ​ដំណាក់កាល​បឋម​រួចមក​។ នេះ​បើ​យោង​តាម​គេហទំព័រ​ហ្វេ​សប៊ុក ក្រសួង​ធម្មការ​។​

​ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ដោយ​មាន​ការអញ្ជើញ​ពី ឯកឧត្តម តំណាង​ក្រសួង​មហាផ្ទៃ ឯកឧត្តម តំណាង ក្រសួង​យុត្តិធម៌ និង​ប្រធាន សមាគម​ទេវ សក្ខី ភគ​វន្ត ស្តីពី​ករណី លោក ថង ប៊ុនថេង (​ហៅ សក្ខី ភគ​វន្ត​) កិច្ចប្រជុំ​នេះ នៅ​បន្ទប់​ផ្កាក្រវ៉ាន់ ទីស្តីការក្រសួង នា​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២៥​។​

​លទ្ធផល​អង្គប្រជុំ បាន​សម្រេច​ដូច​ខាងក្រោម​៖
១. លោក ថង ប៊ុនថេង (​សក្ខី ភគ​វន្ត​) ព្រម​ទទួលស្គាល់​នូវ​កំហុសឆ្គង និង យល់ព្រម​ពោល​ពាក្យ​សុំ​ទោស​ជា​សាធារណៈ ចំពោះ​ចំណុច​ដែល​ខ្លួន​បាន លើកឡើង កន្លងមក ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ព្រះសង្ឃ ព្រះ​ត្រៃបិដក និង ព្រះពុទ្ធសាសនា យល់ព្រម​ផ្លាស់ប្តូរ​ឥរិយាបថ​ក្នុង​ពេល​ពន្យល់​ធម៌ និង ឈប់​ប្រើប្រាស់​ក្រណាត់​សំពត់ ពា​នា​។​

២. យល់ព្រម​លុប​វីដេអូ​ដែល​បាន​ផ្សព្វផ្សាយ​ដែល​ប៉ះពាល់​កន្លងមក ចេញ​ពី​បណ្តាញ​សង្គម​។​

៣. ក្រសួងមហាផ្ទៃ នឹង​ពិនិត្យមើល​នូវ​នីតិវិធី​ច្បាប់ ចំពោះ​សកម្មភាព​ប្រតិបត្តិ​របស់​សមាគម​។​

You might like

Leave a Reply

Your email address will not be published. Required fields are marked *