(ក្រុងប៉ោយប៉ែត)៖ កាលពីព្រឹកថ្ងៃទី០៤ ខែមករាឆ្នាំ២០២៥ វេលាម៉ោង០៩និង៤៥នាទី លោកឧត្តមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍ នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានដឹកនាំមន្ត្រីក្រោមឳវ៉ាត ចុះត្រួតពិនិត្យការដ្ឋាន សាងសង់អាគារស្នាក់នៅរបស់ មន្ត្រីនគរបាលអន្តោរប្រវេសន៍ និងបន្ទប់ធ្វើការរដ្ឋបាល ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
អាគារស្នាក់នៅរបស់មន្ត្រី នគរបាលអន្តោរប្រវេសន៍ បើយោងតាមការបញ្ជាក់ ពីមន្ត្រីនគរបាលអន្តោរប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រាប់អោយដឹងថា មកទល់ពេលនេះគិតត្រឹម ថ្ងៃទី០៦ខែមករាឆ្នាំ២០២៥ ការសាងសង់អាគារស្នាក់នៅ របស់មន្ត្រីនគរបាលអន្តោប្រវេសន៍ និងបន្ទប់ធ្វើការរដ្ឋបាល គឺបាន៤០ភាគរយហើយ បច្ចុប្បន្នជាងនិងកំពុងធ្វើបន្តរ។
សូមបញ្ជាក់ផងដែរថា អាគារស្នាក់នៅរបស់បន្ត្រី នគរបាលអន្តោរប្រវេន៍ និងបន្ទប់ធ្វើការរដ្ឋបាល គឺជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ដែលមានទីតាំងជាប់ និងរង្វង់មូលក្រុងប៉ោយប៉ែត ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕