នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញបិទវគ្គ បណ្តុះបណ្តាលជំនាញផែនទី ប្រព័ន្ធព័ត៌មានភូនិសាស្ត្រ និងប្រព័ន្ធវាស់វែងទីតាំងដោយ ប្រើសញ្ញាផ្កាយរណប

(ខេត្តព្រះវិហារ)៖ កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង នគរបាលជាតិ ជាតំណាងឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី ពិធីបិទវគ្គបណ្តុះបណ្តាល ជំនាញផែនទីប្រព័ន្ធព័ ត៌មានភូមិសាស្ត្រ (GIS) និងប្រព័ន្ធវាស់វែងទីតាំង ដោយប្រើសញ្ញាផ្កាយរណប  (GPS/GNSS) ជំនាន់ទី១ ប្រចាំឆ្នាំ២០២២ នៅសាលាហ្វឹកហ្វឺន ជំនាញនគរបាល ការពារព្រំដែន ខេត្តព្រះវិហារ នៃនាយកដ្ឋាន នគរបាលបច្ចេក ទេសព្រំដែន ។

ថ្លែងនៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ខេង សុមេធ បានកោតសរសើរ ចំពោះនាយកដ្ឋាន នគរបាល បច្ចេកទេសព្រំដែន និងសាលាហ្វឹកហ្វឺន ជំនាញនគរបាលការពារព្រំដែន ដែលបានរៀបចំវគ្គបណ្តុះ បណ្តាលនេះឡើង ដើម្បីពង្រឹងសមត្ថភាព មន្ត្រីនគរបាលជាតិ ជាពិសេសមន្ត្រី នគរបាលការពារព្រំដែន ។

យោងតាមរបាយការណ៍ របស់លោកឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាននាយកដ្ឋាន នគរបាលបច្ចេកទេសព្រំដែន បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលខាងលើនេះ មានរយៈពេល ៩០ថ្ងៃ និងមានសិក្ខាកាម ជាមន្ត្រីនគរបាល ចូលរួមចំនួន ១៣០នាក់ មកពីវរសេនា តូចនគរបាលការពារ ព្រំដែនគោក-ទឹក ទាំង ៣៦វរៈ និងកងពលធំ អន្តរាគមន៍លេខ៣ ផងដែរ ។

លោកឧត្តមសេនីយ៍ឯក វូ ហាក់ បានគូសបញ្ជាក់ថា សិក្ខាកាមទាំង ១៣០នាក់ បានក្លាយទៅជាធនធាន មនុស្សមួយប្រកបដោយ វិជ្ជាជីវៈពិតប្រាកដ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការអាន និងប្រើប្រាស់ផែនទីយ៉ាងត្រឹមត្រូវ ដូចជា ៖ ទី១. ចេញផលិតផែន ទីឌីជីថលដែលមានលទ្ធភាព បែងចែកច្បាស់លាស់ រវាងដាតទុម WGS-84 និងដាតទុម Indian-60 ទី២. ចេះប្រើប្រាស់ម៉ាស៊ីន GPS/BNSS ដើម្បីវាស់រកនិយាមកា និងស្វែងរកទីតាំងភូមិសាស្ត្រ និងទី៣. ចេះប្រើប្រាស់កម្មវិធីផែនទី GIS សម្រាប់បង្កើតផែនទី និងធ្វើរបាយការណ៍អំពី ព័ត៌មានជាក់ស្តែងនៃភូមិ សាស្ត្រឋានលេខា ពិតប្រាកដ ។

លោកឧត្តមសេនីយ៍ឯក វូ ហាក់ ក្នុងនាមគណៈគ្រប់គ្រងវគ្គ គ្រូបង្រៀននគរបាលជាតិ និងសិក្ខាកាមទាំងអស់ បានសម្តែងនូវការថ្លែង អំណរគុណចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានឧបត្ថម្ភថវិកា ចំនួន ៥លានរៀល តុសិស្ស ចំនួន ៤០០តុ ទូរដាក់ឯកសារ ចំនួន ១ ម៉ាស៊ីន GPS ចំនួន ៤៥គ្រឿង កង្ហារធំ ចំនួន ៤គ្រឿង ម៉ាស៊ីនកុំព្យូទ័រ ចំនួន ៣០គ្រឿង ម៉ាស៊ីនព្រីនធ័រ ចំនួន ១គ្រឿង វិទ្យុទាក់ទង ចំនួន ២០គ្រឿង ជែល-អាល់កុល ចំនួន ៣០០ដប និងសម្ភារៈការិយាល័យ មួយចំនួនទៀត សម្រាប់បម្រើឲ្យ វគ្គបណ្តុះបណ្តាលនេះ ពិសេសនាយ ឧត្តមសេនីយ៍ ខេង សុមេធ ដែលជានិច្ចកាល តែងតែគិតគូរដល់ សុខទុក្ខកងកម្លាំងនគរបាល ការពារព្រំដែនគោក-ទឹក ដែលបានជួយឧបត្ថម្ភ គាំទ្រ ទំនុកបម្រុងដល់ការស្នាក់នៅ ការហូបចុក ការថែទាំងសុខភាព ស្មារតី និងសម្ភារៈដល់ វគ្គបណ្តុះបណ្តាល និងសិក្ខាកាម ជាប់ជាប្រចាំ ។ ក្នុងនោះដែរ លោកឧត្តមសេនីយ៍ឯក វូ ហាក់ ក៏ថ្លែងអំណរគុណដល់ លោកប្រធាននាយកដ្ឋាន ជំនាញមកពីអាជ្ញាធរជាតិ  ទទួលបន្ទុកកិច្ចការព្រំដែន ដែលបានយកអស់ប្រាថ្នាស្មារតី កម្លាំងកាយចិត្ត ដើម្បីចែករំលែក នូវបទពិសោធន៍ ចំណេះ និងជំនាញ ដល់វគ្គសិក្សាទាំងមូល និងត្រូវបានបញ្ចប់ ដោយជោគជ័យ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *