(ខេត្តកំពត)៖ រដ្ឋលេខាធិការ ក្រសួងទេសចរណ៍បានណែនាំដល់ អង្គភាពច្រកចេញ តែមួយរដ្ឋបាលខេត្ត មន្ទីរទេសចរណ៍រាជធានីខេត្ត រដ្ឋបាលក្រុងស្រុកខណ្ឌ សូមយកចិត្តទុកដាក់ ក្នុងការផ្តល់សេវា ជូនប្រតិបត្តិករទេសចរណ៍ ប្រកបដោយតម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ដើម្បីឲ្យអ្នកមក ទទួលសេវាមានភាពរីករាយ ត្រេកអរនិងពេញចិត្តចូល រួមគាំទ្រនូវកិច្ចដំណើរ ការអនុវត្តមុខងារ ក្នុងការផ្តល់សេវា និងមកទទួលសេវានៅអង្គភាព និងការិយាល័យ ច្រកចេញចូលតែមួយ។
ថ្លែងក្នុងអង្គសិក្ខា សាលាស្តីពីការត្រួតពិនិត្យ និងវាយតម្លៃការដាក់ឲ្យអនុវត្ត មុខងារដែលបានផ្ទេរ ទៅឲ្យរដ្ឋបាល ថ្នាក់ក្រោមជាតិ ដែលបានរៀបចំធ្វើឡើង នៅសាលាខេត្តកំពត នាព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តម ដួង វីរៈ រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានមានប្រសាសន៍ ដើម្បីបង្កើនប្រសិទ្ធភាព បង្កភាពងាយស្រួល ក្នុងការផ្តល់និង ទទួលសេវារដល់ប្រតិបត្តិករ ទេសចរណ៍ នៅតាមបណ្តាខេត្តនីមួយៗ ក្រសួងទេសចរណ៍បានធ្វើកំណែទម្រង់ និងបានចេញនូវសេចក្តីណែនាំ ក្នុងការផ្ទេរមុខងារមួយចំនួន ទៅឲ្យរដ្ឋបាលថ្នាក់ ក្រោមជាតិអនុវត្ត។
ហើយកន្លងមករដ្ឋបាល ខេត្តភាគច្រើនធ្វើបានល្អ ចំពោះ ទទួល និងផ្តល់សេវា នៅអង្គភាពច្រកចេញចូលតែមួយ តែការអនុវត្តមុខងារនៅ តាមការិយាល័យច្រក ចេញចូលតែមួយតាមបណ្តា ក្រុងស្រុក ហាក់មិនទាន់មាន ដំណើរការល្អនៅឡើយ។
ដូច្នេះ ឯកឧត្តមបានណែនាំឲ្យ មន្ទីរទេសចរណ៍ អង្គភាព និងការិយាល័យច្រក ចេញចូលតែមួយ ធ្វើយ៉ាងណាពង្រឹង ការអនុវត្តមុខងាររបស់ខ្លួន ឲ្យមានប្រសិទ្ធភាព តម្លាភាព សមធម៌ និងបរិយាបន្ន ។
នៅក្នុងអង្គសិក្ខាសាលានោះដែរ ក៏មានការធ្វើបទបង្ហាញអំពីវឌ្ឍន ភាពវិស័យទេសចរណ៍ របស់បណ្តាខេត្តចំនួន៥ ដើម្បីចែករំលែកបទពិសោធន៍ ក៏ដូចជាសិក្សាស្វែងយល់ អំពីចំណុចខ្លាំង និងចំណុចខ្វះខាត ដើម្បីរួមគ្នាដោះស្រាយ និងស្នើសុំគោលការណ៍បន្ថែម ទៅក្រសួងទេសចរណ៍ ក្នុងគោលបំណងធ្វើ យ៉ាងណារួមគ្នាឈាន ទៅសម្រេចចក្ខុវិស័យ ក៏ដូចជាយុទ្ធនាការ របស់ក្រសួងទេសចរណ៍ ដែលបានដាក់ចុះ “ម្នាក់ៗគឺជាអ្នកផ្សព្វផ្សាយ ទេសចរណ៍កម្ពុជាម្នាក់” និងយុទ្ធនាការ “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នា ដើម្បីទេសចរណ៍” ដោយផ្តើមចេញសំខាន់ដំបូងគេ ពីប្រតិបត្តិករទេសចរណ៍ជាតិ និងអន្តរជាតិ ដែលបាន និងកំពុងតែប្រកបរបរ រកស៊ីទទួលទាន លើវិស័យនេះ៕ ដោយលោក សេង ណារិទ្ធ