(ខេត្តបាត់ដំបង)៖ នៅព្រឹកថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ២០២៤ ដោយបានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នង ការ នៃស្នងការដ្ឋាននគរបាល លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យបាន ចាត់តាំងកម្លាំងនគរ បាលការិ យាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ ធ្វើបទបង្ហាញស្តីពីការប្រើប្រាស់ ឧបករណ៍ពន្លត់អគ្គិភ័យរបៀបជួយសង្គ្រោះជនរងគ្រោះ ចេញ ពីកន្លែងកើតហេតុកំពុងឆេះ ពីរបៀប ពន្លត់ធុងហ្គាសដោយប្រើបំពង់ពន្លត់អគ្គិភ័យ និងរបៀបចាក់ប្រេងដុតក្នុងធុងដោយការគ្របភួយ ដែលបទបង្ហាញនេះធ្វើនៅក្រុមហ៊ុនខ្មែរអ៉ិនវេឡិប ដែល មានទីតាំងស្ថិតនៅភូមិដីក្រហម ឃុំតា សែន ស្រុកកំរៀងខេត្តបាត់ដំបង ដោយមានអ្នកចូលរួមចំនួន១២០ នាក់៕