(ខេត្តបាត់ដំបង)៖ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកសំពៅលូន បានធ្វើការឃាត់ខ្លួនជន សង្ស័យចំនួន០៣នាក់ ពីបទជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន។
កិច្ចប្រតិបត្តិការខាង លើនេះធ្វើឡើងនៅវេលាម៉ោង ១៣និង៣០នាទី ថ្ងៃទី១៨ ខែឆ្នូ ឆ្នាំ២០២៤ នៅភូមិវាលវង្ស ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជន សង្ស័យចំនួន០៣នាក់ ១. ឈ្មោះ រិន វុធ ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
២. ឈ្មោះ សំ វឌ្យនា ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិអូកាច់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង និង៣.ឈ្មោះ គាំ វ័ន្ត ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរកម្មករ រស់នៅភូមិវាលវង្ស ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ជាមួយវត្ថុតាងដកហូតរួមមាន៖ម្ស៉ៅក្រាមពណ៌សថ្លា (ice) ចំនួន ៤ កញ្ចប់ ទម្ងន់ ០.៩៣ក្រាម ,ទូរស័ព្ទដៃចំនួន០៤គ្រឿង, ម៉ូតូចំនួន ០៣ គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន០១។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើ កំពុងបញ្ជូនទៅការិយាល័យជំនាញ អាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។