អគ្គស្នងការរង៖ កម្លាំងនគរបាលត្រូវធានា ឲ្យបានដាច់ខាតនូវ សន្តិភាពសណ្តាប់ធ្នាប់សារធាណៈ និងសុវត្ថិភាពសង្គម

(ខេត្តកំពត)៖ អគ្គស្នងការរងនគរបាលជាតិ បានណែនាំកម្លាំងនគរបាល ត្រូវចូលរួមសហការជា មួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានារក្សាឲ្យ បានដាច់ខាតនូវសន្តិភាព សណ្តាប់ធ្នាប់សារធាណៈ និងសុវត្ថិភាពសង្គម  ពិសេសត្រូវរៀបចំវិធានការទប់ស្កាត់ និងបង្គ្រាបឧបាយកល ក្រុមប្រឆាំងជ្រុលនិយម។ ខណៈដែលឯកឧត្តមអភិបាល ខេត្តកំពតបានកោតសរសើរ និងណែនាំដល់កងកម្លាំង សមត្ថកិច្ចបង្កើនការយកចិត្ត ទុកដាក់ លើកការងារ ការពារព្រំដែន។

ថ្លែងនៅក្នុងពិធីបិទសន្និបាទ បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ច ប្រតិបត្តិការឆ្នាំ២០២៤  និងដាក់ចេញ ទិសដៅការងារឆ្នាំ២០២៥ របស់ស្នងការដ្ឋាន នគរបាលខេត្តកំពត នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅស្នងការដ្ឋានខេត្ត ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍រំលេចនូវស្នាដៃសំខាន់ៗ ដែលរាជរដ្ឋាភិបាល សម្រេចបាននៅឆ្នាំ២០២៤  ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឆ្លាតវៃ របស់សម្តេចបហាបវរតិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  និងបានណែនាំ ដល់កម្លាំងនគរបាលជាតិ ឲ្យបង្កើការយកចិត្តទុកដាក់ ក្នុងការរៀបចំវិធានការទប់ស្កាត់ និងបង្គ្រាបឧបាយកលក្រុមប្រឆាំងជ្រុលនិយម ដើម្បីធានារក្សាឲ្យបាន ដាច់ខាតនូវសន្តិភាព សណ្តាប់ធ្នាប់សារធាណៈ និងសុវត្ថិភាពសង្គ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ កម្លាំងស្នងការខេត្តខេត្ត សម្រេចបានលទ្ធផលល្អប្រសើរ ក្នុងការពារសន្តិសុខ សណ្តាប់ធ្នាប់ សវត្ថិភាពនៅក្នុងខេត្ត នាពេលកន្លងមក  និងបានលើកទឹកចិត្តឲ្យបន្ត ខិតខំធ្វើឲ្យកាន់តែ ប្រសើរបន្ថែមទៀត ពិសេសការងារការពារព្រំដែន។

តាមរបាយការណ៍ របស់ឧត្តមសេនីយ៍ទោម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត បានបង្ហាញថា ការងារគ្រប់គ្រង់ សន្តិសុខសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានខេត្តកំពត មានភាពល្អប្រសើរ ជំរុញដល់ចលនាប្រកួតប្រជែងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យទទួលបានលទ្ធផលល្អ  ជាក់ស្តែងឆ្នាំ២០២៣កន្លងទៅ ៩៣ឃុំសង្គាត់នៅទូទាំងខេត្ត មិនមានឃុំសង្កាត់ណា ជាប់ចំណាត់ថ្នាក់លេខ៣នោះទេ គឺមានតែលេខ១ និងលេខ២ ប៉ុណ្ណោះ៕ ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *