ពិធីបុណ្យសមុទ្រនៅខេត្តកំពត បញ្ចប់ដោយជោគជ័យ និងទទួលបានការកោត សរសើរពីភ្ញៀវជាតិ និងអន្តរជាតិ

(ខេត្តកំពត)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថាពីធី បុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត ដែលដំណើរ ការអស់រយ: ពេល៣ថ្ងៃ បានបញ្ចប់ដោយជោគជ័យ និងជាគំរូសម្រាប់ការរៀបចំ នាពេលបន្តបន្ទាប់ទៀត។

ខណៈដែលអាជីវករ អ្នកផ្តល់សេវាទេសចរណ៍ ទេសចរជាតិ និងអន្តរជាតិបានកោតសរសើរ ថារៀបចំបានល្អ មានសន្តិសុខសណ្តាប់ធ្នាប់ល្អ អនាម័យបរិស្ថានស្អាត និងមានភាពទាក់ទាញ ចំណាប់អារម្មណ៍ទេសចរទាំងជាតិ និងអន្តរជាតិឲ្យចង់ចាំខេត្តកំពត។

ថ្លែងក្នុងឱកាសបិទបញ្ចប់ ពិធីបុណ្យសមុទ្រនារាត្រីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ពិធីបុណ្យសមុទ្រនៅ ខេត្តកំពតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ បានបញ្ចប់ដោយ ជោគជ័យគួរឱ្យមោទក:បំផុត។ ភ្ញៀវទេសចរជាតិ អន្តរជាតិ សរុបចំនួន ៣៨៩.១៦៨នាក់( ភ្ញៀវជាតិ៣៨៥.៥៥៣នាក់ និងទេសចរបរទេស៣.៦១៥នាក់) បានអញ្ជើញចូលរួមដោយទទួលភាពសប្បាយរីករាយ តាមរយ:កម្មវិធីកម្សាន្តជាច្រើន ដូចជា ពិធីតាំងពិព័រណ៍ ការសម្តែងសិល្ប: កីឡាច្រើនប្រភេទ ការប្រគំតន្ត្រី សកម្មភាពបាញ់កាំជ្រួចជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា បុណ្យសមុទ្រនៅខេត្តកំពត មានការចូលរួមពីផ្នែករដ្ឋ និងវិស័យឯកជន ព្រមទាំងភាគីពាក់ព័ន្ធជាតិ អន្តរជាតិយ៉ាងមហោឡារឹកបំផុត  ដំណើរការរៀបចំប្រកបដោយភាពល្អប្រពៃទាំងសោភ័ណភាព សន្តិសុខសណ្តាប់ធ្នាប់ គុណភាពផលិតផល ដែលបាននាំយកមកតាំង បង្ហាញភ្ញៀវជាដើម ដែលជាគំរូល្អសម្រាប់ការរៀបចំ ពិធីបុណ្យសមុទ្រនៅ ឆ្នាំបន្តបន្ទាប់ទៀត។

អាជីវករ អ្នកផ្តល់សេវាទេសចរណ៍ ទេសចរជាតិ និងអន្តរជាតិកោតសរសើរ ថារៀបចំបានល្អ មានសន្តិសុខសណ្តាប់ធ្នាប់ល្អ អនាម័យបរិស្ថានស្អាតគួរឲ្យ ទាក់ទាញចំណាប់អារម្មណ៍ ទេសចរទាំងជាតិ និងអន្តរជាតិឲ្យចង់ចាំខេត្តកំពត។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា ក្រោយពីស្ថាបនាបាននូវ មានរូបសំណាក ត្រីសេះសមុទ្របាញ់ទឹក ឆ្នេរខ្សាច់កម្សាន្តតាម ដងព្រែកកំពង់បាយ និងនាឡិកាខ្នាតធំ ព្រមទាំងសមិទ្ធផល បម្រើវិស័យទេសចរណ៍ដទៃទៀត ខេត្តកំពតមានភ្ញៀវចូលមក កម្សាន្តចន្លោះពី៣ម៉ឺន៥ពាន់នាក់ ទៅ៥ម៉ឺននាក់ក្នង១សប្តាហ៍។

សូមបញ្ជាក់ថា ជាមួយពិធីបិទនេះដែរ  ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសអំពីការប្រគល់ សិទ្ធិជូនរដ្ឋបាលខេត្តកោះកុង ដើម្បីទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំពិធីបុណ្យសមុទ្រលើកទី១២ ឆ្នាំ២០២៥៕ ដោយលោក សេង ណារិទ្ធ

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *