ជនជាតិឥណ្ឌូនេស៊ីម្នាក់ ដេកស្លាប់ក្នុងផ្ទះ មួយកន្លែងក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត សមត្ថកិច្ចសន្និដ្ឋានថា ដេកគាំងបេះដូងស្លាប់…….

(ក្រុងប៉ោយប៉ែត)៖ ជនជាតិឥណ្ឌូនេស៊ីម្នាក់ ត្រូវបានគេប្រទះឃើញ ដេកស្លាប់ក្នុងផ្ទះជួលមួយកន្លែង បង្ករអោយមានការភ្ញាក់ផ្អើលកាលពី ព្រឹកថ្ងៃទី១៥ខែធ្នូឆ្នាំ២០២៤ នៅពីក្រោយកាស៊ីណូហ្គោលឌិនស្ទូចត្រី ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានប្រាប់អោយដឹងថា ជនបរទេសដែលដេកស្លាប់នៅក្នុងផ្ទះជួល មានឈ្មោះ SANDRO CROWN KWEE (សាន់ដូ ក្រោនខ្វី) ភេទប្រុស អាយុ៣៥ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ី។

លោក វរសេនីយ៍ទោ រ៉ែន សុភ័ក្រ្ត អធិការរងផ្នែក ព្រហ្មទណ្ឌក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ កាលពីល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤  ជនរងគ្រោះខាងលើ ដោយមិនឃើញទៅធ្វើការ២ទៅ៣ថ្ងៃ មិត្តភក្ត្រមកមើល ទើបដឹកថាស្លាប់ ហើយរាយការណ៍ប្រាប់សមត្ថកិច្ច។

លោក វរសេនីយ៍ទោ រ៉ែន សុភ័ក្រ្ត បានបញ្ចាក់ថា៖ ក្រោយពីធ្វើកោសវិច្ច័យរបស់សមត្ថកិច្ច និងគ្រូពេទ្យជំនាញ ការសន្និដ្ឋានដំបូង ជនរងគ្រោះជាបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់នេះ អាចបណ្តាលមកពីគាំងបេះដូងស្លាប់ ក្រោយពីធ្វើកោសល្យវិច្ច័យរួច សាកសព្វត្រូវបញ្ជូនទៅកាន់រាជធានីភ្នំពេញ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *