(ខេត្តព្រះសីហនុ)៖ កាលពីសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា និងជារដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបិទការ ប្រកួតកីឡាម៉ូតូទឹកកម្ពុជា និងកីឡាទូកក្តោង ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នៅឆ្នេរអូរឈើទាល ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ឯកឧត្តម ណុះ ស្លេះ រាយការណ៍នៃការ ប្រកួតកីឡាម៉ូតូទឹកកម្ពុជា និងកីឡាទូកក្តោង ព្រឹត្តិការណ៍ជាតិលើក ទី៣ នៅខេត្តព្រះសីហនុ វិញ្ញាសារកីឡាករម៉ូតូទឹក មានកីឡាមកពីរាជធានី ខេត្ត និងក្រសួងចំនួន៧ មាន ៥វិញ្ញាសារ មានកីឡាសរុប ៩៥នាក់ ក្នុងនោះក្រសួងមហាផ្ទៃ ទទួលបានមេដាយមាស២ និងប្រាក់២ រាជធានីភ្នំពេញប្រាក់ ១ សំរិទ្ធ២ កំពតមាស១ សំរិទ្ធ២ កោះកុងមាស១ ប្រាក់១ កែប សូន្យមេដាយ កណ្ដាលប្រាក់១ និងខេត្តព្រះសីហនុ មេដាយមាស១ សំរិទ្ធ២ ។
វិញ្ញាសារទូកក្តោងមានកីឡាក កីឡាការីនីចូលរួមសរុប ៤៧នាក់ មកពីរាជធានី ខេត្ត និងក្រសួងចំនួន៧ ប្រកួត ៤វិញ្ញាសារ ទទួលបានមេដាយមាស ៤នាក់ ប្រាក់៤នាក់ និងសំរិទ្ធ៤នាក់។
ឯកឧត្តមបន្តថា ព្រឹត្តការកីឡាជាតិលើកទី៣ ក្នុងគោលបំណង ១.វាស់ស្ទង់សមត្ថភាពកីឡា និងគុណផលកីឡាសម្រាប់ ត្រៀមដណ្ដើមមេដាយ ក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ២.វាស់ស្ទង់សមត្ថភាព គណៈកម្មការបច្ចេក ទេសរៀបចំព្រឹត្តិការណ៍ ប្រកួតរបស់សហព័ន្ធធ្វើ ជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ ៣.ចូលរួមចំណែក ទាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្ពុជាពិ សេសបង្ហាញពីការចាប់ ផ្ដើមស្ដារសង្គម សេដ្ឋកិច្ចឡើងវិញក្នុង និងក្រោយស្ថានភាព វិបត្តិកូវីដ-១៩ និង៤.ជំរុញចលនាកីឡាជាតិ ដើម្បីសម្រេចចលនាកីឡា ដើម្បីសុខភាពពលរដ្ឋមួយរូប លេងកីឡាមួយយ៉ាងតិច ៥.លើកស្ទួយមុខមាត់ជាតិ លើឆាកអន្តរ ជាតិតាមរយៈការលេងកីឡា។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បិទការ ប្រកួតកីឡាម៉ូតូទឹកកម្ពុជា និងកីឡាទូកក្តោងនៅ ខេត្តព្រះសីហនុ ដោយកោតសរសើរ គណៈកម្មការរៀបចំការ ប្រកួតកីឡាទាំងពីរ ប្រព្រឹត្តទៅប្រកប ដោយសុក្រឹតភាព និងទទួលលទ្ធផលវិជ្ជមាន។
ក្រោមម្លប់សន្តិភាពធ្វើ ឱ្យប្រទេសជាតិមានការ អភិវឌ្ឍរីកចម្រើនលើគ្រប់ វិស័យពិសេសវិស័យកីឡា ក្រោមការដឹកនាំដ៏ឈ្លាស វៃប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចទទួលធ្វើជាម្ចាស់ ផ្ទះរៀបចំការប្រកួត កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ស្របតាមចក្ខុ វិស័យក្នុងការលើកកម្ពស់ វិស័យកីឡាដោយផ្អែក លើគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡាឆ្ពោះទៅឆ្នាំ២០២៣ ធ្វើឡើងដើម្បី ១.ពង្រឹងដុះខាត់ និងសាកល្បង សមត្ថភាពកីឡាករ និងគុណផលកីឡាសម្រាប់ ដណ្តើមមេដាយឆ្នាំ២០២៣ ។
២.វាស់ស្ទង់គណៈ កម្មការបច្ចេកទេស គ្រូបង្វឹករៀបចំព្រឹត្តិការណ៍ ត្រៀមធ្វើជាម្ចាស់ ផ្ទះនៅឆ្នាំ២០២៣
៣.ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមក ទស្សនាកម្ពុជា បង្ហាញពីការចាប់ផ្តើម សេដ្ឋកិច្ចសង្គមឡើង វិញ
៤.សាកល្បងសមត្ថ ភាពកងកម្លាំង ដើម្បីត្រៀមខ្លួន ទៅកាន់ស៊ីហ្គេម។
ឯកឧត្តម អភិបាលខេត្តបញ្ជាក់ថា លទ្ធផលនៃការប្រកួតទាំងពីរនេះ បង្ហាញកាន់តែច្បាស់អំពីសមត្ថភាពរបស់កីឡាករកីឡាការិនីព្រមទាំងគណៈកម្មការបច្ចេកទេស ក្នុងការត្រៀមខ្លួនចូលរួមរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ។
ក្នុងឱកាសនោះឯកឧត្តម ណុះ ស្លេះ និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញបំពាក់មេដាយជូនកីឡាក កីឡាការិនីដែលទទួលបានមេដាយមាស ប្រាក់ សំរិទ្ធ ប្រកបដោយបរិយាកាសរីករាយក្នុងពិធីបិទការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២២នៅខេត្តព្រះសីហនុ៕