ឪពុកម្តាយមិនប្រយ័ត្ន កូនរត់ទៅលេងតាមដងផ្លូវនៅមុខផ្ទះខណៈមេឃកំពុងទឹកភ្លៀង ត្រូវរថយន្តបុកស្លាប់!

ស្ទឹងត្រែងៈក្មេងប្រុសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងហេតុខណៈដែលកំពុងលេងទឹកភ្លៀងនៅខាងមុខផ្ទះកាលពី វេលាម៉ោង ១៥:១០នាទីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចមុខផ្ទះឈ្មោះ ខាំផាម៉ន ភូមិស្ដៅ១ ឃុំស្ដៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចអោយដឹងថាក្មេងរងគ្រោះឈ្មោះ ម៉ន ទី ភេទប្រុសអាយុ៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅក្នុងបន្ទុក  មានទីលំនៅភូមិស្ដៅ១ ឃុំស្ដៅ នស្រុកសេសានខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបញ្ជាក់ថាក្រោយកើតហេតុភ្លាមៗកម្លាំងជំនាញបានឈានទៅឃាត់រថយន្តបង្កម៉ាក តាកូម៉ា ពណ៌ទឹកមាស គ្មានស្លាកលេខមួយគ្រឿងនិងឃាត់ខ្លួន អ្នកបើកបរម្នាក់ ឈ្មោះ ហៀច  ភេទ ប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្ននៅភូមិបាចុង ឃុំព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង   បើកបរពីទិសខាងកើត ទៅទិសខាងលិច បានបុកក្មេងប្រុសម្នាក់បណ្តាលអោយខណៈកំពុងលេងទឹកភ្លៀងនៅមុខផ្ទះ ដើម្បីយកទៅធ្វើកំនត់ហេតុនៅប៉ុស្តិ៍រដ្ឋបាលឃុំស្តៅរួចបញ្ចូនមនុស្សនិងរថយន្តទៅកាន់ស្នងការនគរបាលខេត្តចាត់ការបន្ត។
ចំណែកសពក្មេងប្រុសត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ប្រគល់ជូនសាច់ញាតិ្តយកទៅធ្វើបុណ្យតាមប្រពៃណី។

You might like

Leave a Reply

Your email address will not be published. Required fields are marked *