កាសែតឥណ្ឌា The Sunday Guardian: រដ្ឋបាលចូបៃឌិនសហរដ្ឋអាមេរិក នៅពីក្រោយគម្រោងការណ៍ បង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា

(ភ្នំពេញ)៖ កាសែតឥណ្ឌា The Sunday Guardian បានចុះផ្សាយអត្តបទ មួយដោយទម្លាយថា រដ្ឋបាលបៃឌិនរបស់សហរដ្ឋអាមេរិក នៅពីក្រោយគម្រោងការណ៍ បង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា។

កាសែតមួយនេះទម្លាយទៀតថា គម្រោងផែនការធ្វើរដ្ឋប្រហារនៅកម្ពុជា បានកើតឡើងតាមរយៈមូលនិធិរបស់លោក George Soros និងអង្គការ Open Society Foundations(OSF) ផ្អែកលើភស្តុតាងឯកសារបែកធ្លាយដែលពួកគេទទួលបាន។

និពន្ធនាយកនៃកាសែតមួយនេះ បានទាញសេចក្តីសន្និដ្ឋាន ដោយយោងតាមខ្លឹមសារផ្ញើសារតាម email របស់សកម្មជននៃអតីតគណបក្សប្រឆាំង, សកម្មភាពនៃបណ្តាអង្គការសង្គមស៊ីវិលដែលមានទំនាក់ទំនងនឹងមន្ត្រីរបស់បៃឌិននៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងសកម្មភាពដោយប្រយោលនានាទៀត នៃមូលនិធិរបស់លោក George Soros និងអង្គការ Open Society Foundation(OSF) នៅក្នុងការផ្តល់ថវិការក្រោម រូបភាពគម្រោងនានា ជាពិសេសគម្រោងស្តារ លទ្ធិប្រជាធិបតេយ្យនៅអាស៊ី ជាពិសេសបានទាញឧទារហរណ៍ នៃគម្រោងចលនាបះបោរដ៏ ជោគជ័យនៅប្រទេស បង់ក្លាដេសនាពេលថ្មីៗនេះ។

ខាងក្រោមនេះជាខ្លឹមសារទាំង ស្រុងនៃការចុះផ្សាយរបស់កាសែត The Sunday Guardian:

https://sundayguardianlive.com/top-five/biden-administration-backed-organisations-plotting-colour-revolution-in-cambodia

The Sunday Guardian Live (https://sundayguardianlive.com/top-five/biden-administration-backed-organisations-plotting-colour-revolution-in-cambodia)

‘Biden administration backed organisations plotting colour revolution in Cambodia’ – The Sunday Guardian Live

According to information and documents, controversial businessman George Soros’ Open Society Foundations was also involved in the ‘anti Cambodian’

You might like

Leave a Reply

Your email address will not be published. Required fields are marked *