ឃាត់ខ្លួនចៅសង្កាត់ចាក់អង្រែលើ ចេញសែកស្អុយ ៣១ ម៉ឺនដុល្លារអាមេរិក

(ភ្នំពេញ)៖ នគរបាលការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ បានឃាត់ខ្លួនលោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ  ខណ្ឌមានជ័យ តាមដីកាបញ្ជាឱ្យចូលខ្លួន របស់ស្ថាប័នអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណី ចេញមូលប្បទានបត្ រគ្មានសាច់ប្រាក់ (សែកស្អុយ)  ប្រមាណ៣១ម៉ឺនដុល្លារអាមេរិក។

ការឃាត់ខ្លួនលោក កែវ សាវឿន នេះ បើតាមសមត្ថកិច្ចបង្ហើបឲ្យដឹងថា តំណាងអយ្យការ បានទុកពេលឲ្យភាគី រងការចោទប្រកាន់ និងដើមបណ្តឹងចរចាគ្នា ពោលគឺជនត្រូវចោទលោក កែវ សាវឿន ត្រូវរកប្រាក់ដាក់តម្កល់ខ្លួន តាមការឯកភាពពីម្ចាស់បំណុល បើមិនដូច្នោះទេ សំណុំរឿងនេះនឹងត្រូវបញ្ជូន ជនសង្ស័យទៅឃុំខ្លួន នៅពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធី។

ដោយសារមានការ តម្កល់ផ្ទះ៣ល្វែង ដែលមានតម្លៃជាង២១ម៉ឺនដុល្លារ និងមានមនោសញ្ចេតនា របស់ម្ចាស់បំណុល លោក កែវ សារឿន ត្រូវបានអនុញ្ញាត ឱ្យនៅក្រៅឃុំ ដើម្បីរកសំណង បង់ឱ្យម្ចាស់បំណុលក្នុង តម្លៃជាង៣១ម៉ឺនដុល្លារ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *