ភ្ញៀវទេសចរជាតិនិងអន្តជាតិជាង៦ម៉ឺន៥០០០នាក់ មកទស្សនាព្រឹត្តការណ៏កម្សាន្តការប្រណាំងទូកនៅខេត្តស្ទឹងត្រែង!


ខេត្តស្ទឹងត្រែងៈ ភ្ញៀវទេសចរជាតិអន្តរជាតិប្រមាណជាង៦ម៉ឺននាក់បានមកចូលរួមទស្សនានូវការ កម្សាន្តការប្រលងប្រណាំងទូកងថ្នាក់ខេត្តដែលក្នុងនោះក៏ ការប្រកួតកីឡាប្រដាល់ ការសំដែងរបាំប្រពៃណី និងការតាំងពិពណ៍ផលិតផល មានរយៈពេលពីរថ្ងៃគឺថ្ងៃទី២៦និង២៧តុលា២០២៤ នេះបើយោងតាមរបាយការណ៍ចេញដោយមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ។
ប្រធានមន្ទីរទេសចរ លោក អ៊ន់ ប៉ោសឿន បានបញ្ចាក់ថា ចំនួនអ្នកទេសចរក្នុងឱកាសបុណ្យអុំទូកថ្នាក់ខេត្តឆ្នាំនេះមានភ្ញៀវទេសចរជាតិនិងអន្តរជាតិចំនួនប្រមាណជាង៦៥,០០០ នាក់  បើធៀបជាមួយឆ្នាំ២០២៣ គឺចំនួនភ្ញៀវទេសចរមានការកើនឡើង រហូត៤០,៥៨៩នាក់ ស្មើនិង១៦៦,២៧% ឯណោះ ។
ក្នុងនោះផងដែរ ភ្ញៀវទេសចរជាតិទទួលបានចំនួន៦៤,៩៥៥ កើនឡើងចំនួន ៤០,៥៦៩ នាក់ស្មើនិង ១៦៦,៣៦% ភ្ញៀវទេសចរអន្តរជាតិទទួលបានចំនួន ៤៥នាក់ កើនឡើងចំនួន២០នាក់ស្មើនិង៨០% ។
សូមបញ្ជាក់ផងដែរថា នៅក្នុងរយៈពេល២ថ្ងៃនៃព្រឹត្តិការណ៏ប្រណាំងទូកងថ្នាក់ខេត្ត គឺមានទូកចូលរួមប្រលងប្រណាំងចំនួន២៤ទូក ហើយទូកដែលទទួលបានជ័យលាភីលេខ១គឺទូកងរបស់មន្ទីកសិកម្មខេត្តដែលមានឈ្មោះថា កសិកម្មមានជ័យសិរីរុក្ខា ជលសារមានឬទ្ធិ គឺទូកនេះបានឈ្មះគូរប្រកួតទាំង២ថ្ងៃជាប់គ្នា។ចំណែកឯទូកងដែលបានជ័យលាភីលេខ២គឺបានទៅលើទូករបស់មន្ទីរសាធារណការ និងដឹកជញ្ជូន និងជ័យលាភីទី៣បានទៅលើទូករបស់ស្រុកបុរីអូរស្វាយសែនជ័យ។
ចំពោះទូកជ័យលាភីលេខ១ ទទួលបានពានជ័យលាភី ទឹកប្រាក់២លានរៀល លេខ២ បានទឹកប្រាក់១លាន៥០ម៉ឺនរៀល លេខ៣ បានទឹកប្រាក់១លាន២០ម៉ឺនរៀល ។ដោយឡែកទូកក្រៅពីនោះ ទទួលទឹកប្រាក់៥០ម៉ឺនរៀលដូចគ្នា ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *