លោក អ៊ី ចំរើននាយប៉ុស្ដ៏ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ចូលរួមថវិកា១០,០០០ ,០០០រៀ ជូនសម្ដេចតេជោ ហ៊ុន សែន ក្នុងការដោះស្រាយ បញ្ហាគ្រោះទឹកជំនន់

(ខេត្តបន្ទាយមានជ័យ)៖ លោក អ៉ី ចំរើន នាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត ចូលរួមថវិកា ចំនួន ១០,០០០,០០០រៀល (ដប់លានរៀល) ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្រាលក្នុងការដោះ ស្រាយបញ្ហាគ្រោះទឹកជំនន់។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ បានថ្លែងអំណរព្រះ គុណ សម្ដេចសង្ឃ នៃគណៈសង្ឃមហានិកាយ និងអរគុណដល់ សប្បុរសជននានា ដែលចូលរួមឧបត្ថម្ភ ស្បៀង ព្រមទាំងថវិកា ដល់រាជរដ្ឋា ភិបាលកម្ពុជា សម្រាប់ដោះស្រាយ ការលំបាករបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយ សារទឹកជំនន់។

សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋ ប្រមាណ១០ម៉ឺនគ្រួសារ មានអ្នកដែលទទួល ផលប៉ះពាល់ពីគ្រោះទឹកជំនន់ ប្រមាណ១៨ភាគរយ ស្មើនឹង ប្រមាណជិត២ម៉ឺនគ្រួសារ ដែលនឹងត្រូវទទួល បានការអន្ដរាគមន៍។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏អំពាវនាវឲ្យបន្ដ ការយកចិត្ដទុកដាក់ តាមរយៈយុទ្ធការ ក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន, ក្រុមការងារគណបក្ស ប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន, កាកបាទក្រហមកម្ពុជា និងសប្បុរសជន ជួយដល់បញ្ហាស្បៀង នៅទីកន្លែងដែ លមានការខូចខាតធ្ងន់ និងអ្នកទីទាល់ ផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យសិក្សា ស្ថិតិប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ហើយផ្តល់ការ ឧបត្ថម្ភរយៈពេល៣ខែ ដែលអាចចំណាយ ជាង២លានដុល្លារ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *