(ខេត្តស្ទឹងត្រែង)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានជម្រុញឱ្យអាជ្ញាធរដោះ ស្រាយការរំលោភបំពាន ដីសម្បទានសង្គមកិច្ចដើម្បី បែងចែកជូនអតីតយុទ្ធជន ដែលពុំមានផ្ទះស្នាក់នៅសមរម្យ និងដីសម្រាប់បង្ករបង្កើនផល។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានជម្រុញបែបនេះ នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ ឯកឧត្តម សរ សុពុត្រា ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង។
បន្ទាប់ពីស្តាប់របាយការណ៍របស់ ប្រធានសមាគមអតីតយុទ្ធជន កម្ពុជាខេត្តស្ទឹងត្រែង ឯកឧត្តម គន់ គីម បានណែនាំឱ្យ សមាគមអតីតយុទ្ធជនខេត្ត ខិតខំបន្តនិរន្តរភាព ការងារក្នុងការបម្រើការជូនអតីត យុទ្ធជនឱ្យកាន់តែល្អប្រសើរបន្ថែមទៀត រួមទាំងត្រូវដោះស្រាយ ដីសម្បទានសង្គមកិច្ចដើម្បីរៀប ចំជាភូមិសន្តិភាពជូនបង ប្អូនអតីតយុទ្ធជន ដែលបានធ្វើពលីកម្មជូនជាតិ មាតុភូមិ និងប្រជាជន។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្តលើឡើងថា រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុនម៉ាណែត បានផ្ដោតការយកចិត្ត ទុកដាក់ខ្ពស់ក្នុងការលើក កម្ពស់ជីវភាពរស់នៅរបស់ អតីតយុទ្ធជន និវត្តជនបាត់បង់សមត្ថភាពការងារ និងជនពិការតាមរយៈ ចំណុចអទិភាពសំខាន់ៗ រួមមានការបន្តដំឡើងប្រាក់បៀវត្ស ជារៀងរាល់ឆ្នាំ ការផ្ដល់ប័ណ្ណ ប.ស.សរ សម្រាប់ព្យាបាលសុខភាព ដោយអត់បង់ប្រាក់ និងការផ្ដល់គោល នយោបាយដីសម្បទាន សង្គមកិច្ចសម្រាប់សាងសង់ផ្ទះ និងដីបង្កបង្កើតផលជូន ដល់អតីតយុទ្ធជនដែលមាន ជីវភាពលំបាកខ្វះខាត។
ដូចនេះប្រធានកិត្តិយសក្នុងនាម គណៈបញ្ជាការឯកភាព ខេត្តត្រូវរៀបចំគណៈកម្មការ ដោះស្រាយការរំលោភ បំពានដីសម្បទានសង្គមកិច្ច ដោយអនុវត្តនៅនយោបាយ ឈ្នះឈ្នះពិនិត្យឲ្យបានច្បាស់ លាស់លើប្រជាពលរដ្ឋ ដែលរំលោភបំពានពិត ជាក្រីក្រដើម្បីផ្ដល់ជាងគោល នយោបាយដី សម្រាប់ជូនពួកគាត់ រួមជាមួយនឹងការពិនិត្យ មកលើអតីតយុទ្ធជនដែល បានមករស់នៅជាអចិន្ត្រៃយ៍ នៅលើដីសម្បទានសង្គម កិច្ចគ្រប់រយៈពេល ៥ឆ្នាំ ដើម្បីផ្ដល់ជូននៅប្លង់កម្មសិទ្ធិ។
ឯកឧត្តម អភិបាលខេត្ត ដែលជាប្រធានកិត្តិយស ទើបប្រកាសទទួលស្គាល់ថ្មី បានគោរពថ្លែងអំណរគុណ និងដឹងគុណចំពោះ សម្ដេចតេជោប្រធាន និងសម្ដេចធិបតីអនុប្រធានទី១ ដែលបានផ្ដល់សេចក្តីទុកចិត្តឱ្យទទួល ខុសត្រូវលើអតីតយុទ្ធជន ទូទាំងខេត្តស្ទឹងត្រែង និងប្ដេជ្ញាចិត្តខិតខំដោះ ស្រាយបញ្ហាប្រឈម ទុកកង្វល់របស់បង ប្អូនអតីតយុទ្ធជន និងធ្វើឱ្យពួកគាត់កាន់តែមាន ជីវភាពប្រសើរឡើងជាលំដាប់៕