(ខេត្តប៉ៃលិន)៖ នៅទីស្នាក់ការគណៈ បក្សប្រជាជនកម្ពុជា សង្កាត់ទួលល្វា កាលពីរសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម អ៉ី ឈាន ប្រធានក្រុមការងា រគណបក្ស ប្រជាជនកម្ពុជា ចុះជួយខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាល ជាមួយក្រុមការងារ ចុះជួយសង្កាត់ និងប្រធាន អនុប្រធាន សមាជិកបក្សភូមិ ក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន។
ឯកឧត្តម អ៉ី ឈាន ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តប៉ៃលិនមាន ប្រសាសន៍លើកឡើង ថា៖ គុណដ៏ឧត្តុង្គឧត្តមរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណៈ បក្សប្រជាជនកម្ពុជា។ ហើយជាពិសេសវីរភាព របស់សម្ដេច និងថ្នាក់ដឹកនាំជាន់ ខ្ពស់របស់គណបក្ស ប្រជាជនមួយចំនួនទៀត បានបូជាសាច់ស្រស់ ឈាមស្រស់ ដឹកនាំវីរយុទ្ធជនចេញ តស៊ូរំដោះជាតិទឹកដីឲ្យ រួចផុតពីរបបប្រល័យ ពូជសាសន៍ ប៉ុល ពត ដែលយើងទាំងអស់គ្នា មិនអាចបំភ្លេចបាន នូវគុណណូបការៈដ៏ ធំធេងទាំងនេះ បានឡើយ។
ក្នុងឱកាសនោះឯកឧត្តម អ៉ី ឈាន ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តប៉ៃលិនមាន ប្រសាន៍សង្កត់ធ្ងន់ថា ការបោះឆ្នោតជូនគណៈ បក្សប្រជាជនកម្ពុជា គឺដើម្បីលើកកម្ពស់ អភិបាលកិច្ច ប្រជាធិបតេយ្យ និង និតិរដ្ឋនៅថ្នាក់មូលដ្ឋាន ជាមួយនិងការផ្ដល់ សេវាសាធារណៈ ជូនដល់បងប្អូនប្រជាជន ប្រកបដោយគុណភាព តម្លាភាព និងការជឿជាក់ដោយទុកចិត្ត។
ជាមួយគ្នានេះឯកឧត្តម បានមានប្រសាសន៍៖ ណែនាំក្រើនរំលឹក ទៅដល់អស់លោក លោកស្រីប្រធាន គណៈកម្មាធិការគណ បក្សសង្កាត់ទួលល្វា ត្រូវត្រៀមរៀបចំការបោះឆ្នោត នូវនីតិកាលអាណត្តិទី០៧ នៅពេលខាងមុខអោយបានរលូន និងទទួលបានជោគជ័យ នៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវបន្តខិតខំទាំងអស់ គ្នាដើម្បីជ័យជម្នះនៅ ថ្ងៃបោះឆ្នោតផងដែរ។