សាខាពន្ធដាខេត្តបន្ទាយមានជ័យ ចាប់ផ្តើមការប្រមូលពន្ធ លើមធ្យោបាយដឹក ជញ្ជូនសម្រាប់ឆ្នាំ ២០២៤ ដែលមាន រយះពេល៣០ថ្ងៃ ហួសកំណត់ត្រូវធ្វើការផាកពិន័យ

(ខេត្តបន្ទាយមានជ័យ)៖ លោក ព្រីម សាលី ប្រធាន សាខាពន្ធដាខេត្ត បន្ទាយមានជ័យ បានជំរាបជូនដំណឹងដល់បង ប្អូនណាដែលមាន រថយន្តឲ្យបានជ្រៀបថា អនុលោមតាម ប្រកាសលេខ ៥៣១ សហវ ប្រក ចុះថ្ងៃទី ៣០ ខែឧសភាឆ្នាំ ២០១៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការប្រមូលពន្ធលើ មធ្យោបាយដឹកជញ្ជូន និងយានជំនេះគ្រប់ ប្រភេទប្រចាំឆ្នាំ និងសេចក្តីណែនាំលេខ ៩២ ៥៤ អពដ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០១៩ អគ្គនាយកដ្ឋាន សាខាពន្ធដាខេត្ត បន្ទាយមានជ័យ មានកិត្តិយសជម្រាប ជូនដំណឹង ដល់ម្ចាស់យាន យន្តទាំងអស់ មេត្តាជ្រៀបថា ការប្រមូលពន្ធ លើមធ្យោបាយ ដឹកជញ្ជូនសម្រាប់ឆ្នាំ ២០២៤ និងត្រូវចាប់ផ្ដើម អនុវត្តចាប់ពីថ្ងៃទី១ ខែមីថុនា ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤តទៅ។

លោក ព្រីម សាលីបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា ចំពោះយានយន្តថ្មី ត្រូវចុះបញ្ជីលើកដំបូង ម្ចាស់យានយន្តត្រូវដាក់លិខិត ប្រកាសបង់ ពន្ធចំនួន២សន្លឹក តាមទម្រង់ ដែលចេញដោយ អគ្គនាយកដ្ឋានពន្ធដារ ដោយភ្ជាប់មកជា មួយនូវឯកសាររួមមាន ប័ណ្ណសម្គាល់យានយន្ត អត្តសញ្ញាណប័ណ្ណ ផ្ទាល់របស់កម្មសិទ្ធិករ និងវិញ្ញាបនិបត្រ ត្រួតពិនិត្យ លក្ខណៈបច្ចេកទេស យានយន្ត ចំពោះរថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរ។

ដោយឡែកចំពោះ យានយន្តដែលធ្លាប់ ចុះបញ្ជីនិងប្រព័ន្ធ គ្រប់គ្រងពន្ធមធ្យោបាយ របស់អគ្គនាយកដ្ឋានពន្ធដារ កន្លងមក ទាំងយានប័ណ្ណ សម្គាល់ ការបង់ពន្ធ កាត និងពុំមានប័ណ្ណសម្គាល់ ការបង់ពន្ធ ត្រូវបានអនុញ្ញាតឲ្យ ម្ចាស់យានយន្តបង់ពន្ធនេះ ដោយពុំតម្រូវឲ្យ បំពេញលិខិតប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូននោះទេ ដោយគ្រាន់តែបង្ហាញ ឬភ្ជាប់មកនៅឯកសារ ដែលអាចបញ្ជាក់ អត្តសញ្ញាណយាន យន្តណា មួយ ដូចជា ប័ណ្ណសម្គាល់យានយន្ត ឬបង្កាន់ដៃទទួល ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឬ លតាបត្រ បង់ពន្ធឆ្នាំចាស់ សម្រាប់ឲ្យមន្ត្រីពន្ធដារ ឬបុគ្គលិក ធនាគារពាណិជ្ជកម្ម ដៃគូធ្វើការផ្ទៀងផ្ទាត់ ទិន្នន័យក្នុងហ្នឹង ប្រព័ន្ធគ្រប់គ្រងពន្ធ មធ្យោបាយរបស់ អគ្គនាយកដ្ឋាពន្ធដារ។

ម្ចាស់យានយន្តអាចធ្វើការ បង់ពន្ធនៅ អគ្គនាយកដ្ឋានពន្ធដារឬ នៅសាខាពន្ធដារខេត្ត ខណ្ឌ ឬនៅធនាគារ ណាដែលខេត្តមាន។

ដោយឡែកយាន្តយន្ត ជាកម្មសិទ្ធិរបស់ ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬភ្នាក់ងារសហប្រត្តិបត្តិការ បច្ចេកទេសរបស់ រដ្ឋាភិបាលនានា ត្រូវស្នើសុំអគ្គនាយកដ្ឋាន ពន្ធដាដើម្បីទទួលបាននូវ លតាបត្រ បង់ពន្ធ លើមធ្យោបាលដឹកជញ្ជូន ពន្ធជាបន្ទុករបស់រដ្ឋ ចំពោះយានយន្តរបស់ក្រសួង ស្ថាប័ន ឬអង្គភាពដែល ត្រូវទទួលបាន លតាបត្រ បង់ពន្ធ ពន្ធជាបន្ទុករបស់រដ្ឋ ចំពោះយាន្តយន្ត របស់ក្រសួង ស្ថាប័ន អង្គភាពដែលត្រូវ ទទួលបានលតាបត្រ ពន្ធលើមធ្យោបាយដឹកជញ្ជូន ពន្ធជាបន្ទុករបស់រដ្ឋ ឬបង់តាមអាណត្តិបើកប្រាក់ ត្រូវភ្ជាប់មកជាមួយនៅ បញ្ជីសារពើភ័ណ្ឌយានយន្ត។

លោក ព្រីម សាលីបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា ទ្រព្យសម្បត្តិរដ្ឋ តារាងកើនឡើង និង ថយចុះទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ ដែលបានចុះបញ្ជី នៅអគ្គនាយកដ្ឋាន ទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែន សារពើពន្ធនៃ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ។

យោងតាមលិខិតលេខ៤៨២  សចណ ហព ចុះថ្ងៃទី ២ ខែ។កញ្ញាឆ្នាំ ២០២១ របស់ទីស្ដីការគណៈ រដ្ឋមន្ត្រី ចំពោះយានយន្ត ឯកជនជ្រកក្រោម ផ្លាកលេខរដ្ឋ ផ្លាកលេខ ខ.ម និងផ្លាកលេខ ន.ប ពុំអនុញ្ញាតឲ្យបង់ពន្ធ លើមធ្យោបាយដឹក ជញ្ជូនសម្រាប់ឆ្នាំ ២០២៤ ម្ចាស់យានយន្ត ទាំងអស់អាចបង់ពន្ធ លើមធ្យោបាយដឹក ជញ្ជូនសម្រាប់ឆ្នាំ ២០២៤ បានលុះត្រាតែបំពេញ កាតព្វកិច្ចពន្ធ និងអាករនាំចូលស្រប តាមច្បាប់និងបទ បញ្ញត្តិពីគយ និងចុះបញ្ជីយាន្តយន្ត នៅក្រសួងសាធារណៈ ការនិងដឹកជញ្ជូនឲ្យ បានរួចរាល់ជាមុនសិន។

ក្នុងករណីខកខាន មិនបានបង់ពន្ធទាន់ ពេលវេលាកំណត់ខាង លើម្ចាស់យានយន្ត និងត្រូវទទួលរងនូវពិន័យតាមច្បាប់ ស្ដីពីសារពើពន្ធ ជាធរមាន។

អគ្គនាយកពន្ធដារ និងសហការ ជាមួយអាជ្ញាធរមាន សមត្ថកិច្ចពិសេស នគរបាលចរាចរណ៍ និង កងរាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យ ការអនុវត្តប្រមូលពន្ធ នេះនៅតាមដងផ្លូវនានា បន្ទាប់ពីបិទបញ្ចប់ការ ប្រមូលពន្ធ នៅថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២៤រួចមក៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *