ចោលួចរថយន្តមួយគ្រឿង ទាំងយប់និងយកមនុស២នាក់ ប្លុងចោលតាមផ្លូវ ក្នុងក្រុងប៉ោយបែត….

(ក្រុងប៉ោយប៉ែត)៖ រថយន្តមួយគ្រឿងត្រូវបាន ជនសង្ស័យម្នាក់ លបលួចបើកយក ទៅបាត់ខណៈពេលម្ចាស់ចត មុខតូបលក់ខោអាវមួយកន្លែង បង្ករអោយមានការភ្ញាក់ ផ្អើលទាំងយប់កាលពី ថ្ងៃទី២១ខែឧសភាឆ្នាំ ២០២៤វេលាម៉ោង ២០និង៣០នាទី នៅចំណុច ជិតបេនឡានក្រុងប៉ោយប៉ែត ជាប់សណ្ឋាគារខេមវណ្ណា ស្ថិតក្នុងភូមិបាលេលិយ្យ២​ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា រថយន្តត្រូវបានជនសង្ស័យលួចបាត់ម៉ាក លុចស៊ីស៣៣០ ព័ណស ពាក់ស្លាកលេខ បន្ទាយមានជ័យ ២c ៤៣៦១។

ប្រភពខាងលើបាន អោយដឹងទៀតថា មុនពេលកើតម្ចាស់រថយន្ត បានបើករយន្តមកចតនៅ មុខហាងលក់​ខោអាវមួយកន្លែង ក្នុងចំណុចភូមិសាស្ត្រ ខាងលើនិងបានចូល ទៅក្នុងហាងលក់ខោអាច ដោយមិនបាន ពន្លត់ម៉ាស៊ីនរថយន្ត ព្រោះមានម្តាយចាស់ម្នាក់ និងក្មេងប្រុសម្នាក់នៅក្នុងរថយន្ត ភ្លាមៗនោះស្រាប់តែជន សង្ស័យបើកទ្វាររថយន្ត រួចបើកយកទៅបាត់ និងយកម្តាយចាស់និង ក្មេងប្រុសម្នាក់យក ទៅប្លុងចោលតាមផ្លូវផងដែរ។

ក្រោយពីកើតហេតុម្ចាស់ រថយន្តក៏បានប្តឹង សមត្ថកិច្ចអោយជួយ អន្តរាគមន៍តាមរក រថយន្តភ្លាមៗផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *