ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នៅមន្ទីពេទ្យបង្អែកខេត្តស្ទឹងត្រែង បានចាប់ផ្តើមទទួលការពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែក ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋជាច្រើននាក់។
ការចុះពិនិត្យព្យាបាលនិងវះកាត់ជំងឺភ្នែក ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋខេត្តស្ទឹងត្រែងនេះ បានចាប់ផ្តើមឡើងពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៤ ខែភសភា ឆ្នាំ២០២៤ នេះបើយោងតាមការឲ្យដឹងពីសំណាក់លោកវេជ្ជបណ្ឌិត ស៊ុយ សុភាព ប្រធានមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង និងអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងជាប្រធានមន្ទីរពេទ្យខេត្តស្ទឹងត្រែង ។
លោកវេជ្ជបណ្ឌិត ស៊ុយ សុភាព បានលើកឡើងបន្ថែមថា ការផ្តល់សេវាពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែកដោយឥតបង់ថ្លៃពីក្រុមការងារគ្រូពេទ្យស្ម័គ្រ ចិត្ត ឯកឧត្តម ហ៊ុន ម៉ានី គឺជាកាសហការជាមួយ មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង កម្មវិធីជាតិសុខភាព ភ្នែក និងមូលនិធិថែទាំសុខភាពភ្នែក (EYE CARE FOUNDATION ) ដែលមានវេជ្ជបណ្ឌិតឯកទេស ដែលមានជំនាញច្បាស់លាស់។
លោកបញ្ជាក់ថាកន្លងមកក្រុមគ្រពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី តែងតែចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅមូលដ្ឋានទូទាំងខេត្តស្ទឹងត្រែង ដែលនេះបង្ហាញពីការយកចិត្តទុកដាក់លើកកម្ពស់សុខភាពប្រជាជន ។ដោយឡែកចំពោះការចុះពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែក ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តែងតែរៀបចំឡើងជារៀងរាល់ឆ្នាំនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។
- លោកវេជ្ជបណ្ឌិត ក៏បានអំពាវដល់ប្រជាពលរដ្ឋដែលមានបញ្ហឬជំងឺភ្នែកសូមអញ្ជើញទទួលសេវា ពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែក ជាមួយក្រុមគ្រូពេទ្យស្ម៏គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងចាប់ពីម៉ោង៨:០០នាទីព្រឹក ថ្ងៃទី ២០ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះតទៅ។ SAMNEANG