(ក្រុងប៉ោយប៉ែត)៖ កាលពីព្រឹកថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២៤ ដោយមានការណែនាំ ពីលោក ចៅ ជីអាន ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តបន្ទាយមានជ័យ លោក គង់ រិទ្ធា ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ ក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខ តាមខ្នងផ្ទះ និងចែកអំណោយ ជូនលោកយាយ លោកតា ពិការ និងខ្វះខាត ចំនួន០៥គ្រួសារ ស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ និងភូមិប្រជាធម្មលិច ព្រមទាំងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក គង់ រិទ្ធា ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ ក្រុងប៉ោយប៉ែត បានប្រាប់អោយដឹងថា ក្នុងភូមិអូរជ្រៅ ក្រុមការងារ ចលនាយុវជនកម្ពុជា ក្រុម១៥៧ ក្រុងប៉ោយប៉ែត បាននាំយកអំណោយជូន លោកយាយ លោកតា ពិការនិង ខ្វះខាតមាន ចំនួន៣គ្រួសារ ទី១ឈ្មោះ អ៊ុំស្រី ស៊ុយ សេក អាយុ៦៩ឆ្នាំ ទី២ លោកយាយ សៀម យ៉ន អាយុ ៨០ឆ្នាំ ទី៣ លោកតា ត្រាង អោក អាយុ ៧១ឆ្នាំ ភូមិប្រជាធម្មលិច មួយគ្រួសារ ឈ្មោះអ៊ុំស្រី ឯក សារូ អាយុ៥៣ឆ្នាំ ពិការ និងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ចំនួន០១គ្រួសារ ឈ្មោះ លោកយាយ ផាត់ ម៉ៅ អាយុ៨១ឆ្នាំ។
លោក គង់ រិទ្ធា បានប្រាប់អោយដឹងទៀតថា អំណោយក្នុង មួយគ្រួសារទទួលបាន៖ ១-អង្ករចំនួនមួយការ៉ុងស្មើរ ២៥គីឡូក្រាម ២-មីម៉ាៗ ចំនួន ០១កេសតូច ៣-ត្រីខ ចំនួន ០១យួរ ស្មើរ១០កំប៉ុង ៤-ទឹកត្រីចំនួន ០១យួរ ៥-ទឹកស៊ីអ៊ីវ ចំនួន ០១យួរ ៦-ប្រេងឆាដបកណ្តាល ចំនួន០១ដប ៧-សាប៊ូរចំនួន ០១ថង់ ៨-ស្ករស ចំនួន ០១គីឡូក្រាម ៩-អំបិលចំនួន ០១គីឡូក្រាម ១០-ប៊ីចេង ចំនួន ០១ថង់ ១១-ទឹកបរិសុទ្ធចំនួន ៥យួរ១២-ថវិកាចំនួន ១០០,០០០៛ ។ ដោយឡែកអ៊ុំស្រីពិការ ឈ្មោះ ឯក សារូ ទទួលបានថវិការបន្ថែម ចំនួន២០០,០០០៛ ផងដែរ។
លោក គង់ រិទ្ធា ប្រធានចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងប៉ោយប៉ែត បានបញ្ជាក់អោយដឹងទៀងថា អំណោយទាំងអស់នេះ ក៏មានការចូលរួមពី សប្បុរសជនជនជាតិ ឥណ្ឌូនេស៊ីនឹងក្រុមគ្រួសារ លោកស្រីតីផងដែរ៕