(ខេត្តបន្ទាយមានជ័យ)៖ កម្មករនិយោជិក ជិត៧០០នាក់ បានចូលរួមអបអរសាទរ ទិវាពលកម្មអន្តរជាតិ១ ឧសភាឆ្នាំ២០២៤ ខួបអនុស្សាវរីយ៍លើកទី១៣៨ ក្រោមប្រធានបទ សហគ្រាសមួយជា សហគមន៍សុខសាន្តមួយ។ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ក្នុងសាលប្រជុំសាលាខេត្ត។ ដោយមានការចូលរួម លោក ប្លែក វ៉ារី ប្រធានក្រុម ប្រឹក្សាខេត្ត លោក អ៊ុំរាត្រី អភិបាល ខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត អង្ភភាពទាំង៣ រដ្ឋបាលក្រុង ស្រុក រដ្ឋបាល ឃុំសង្កាត់ ប្រធានមន្ទីរ ។
ក្នុងខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ១ឧសភា ឆ្នាំ ២០២៤នេះ លោក នួន ស៊ីណា ប្រធានមន្ទីរ ការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ស្ថានភាពសហគ្រាស គ្រឹះស្ថាន ក្នុងខេត្តបន្ទាយមានជ័យ សរុបមានចំនួន៣៦៥សហគ្រាស ក្នុងនោះមាន តំបន់សេដ្ឋកិច្ចពិសេសចំនួន ៥ក្រុងប៉ោយប៉ែតមានចំននួន៤ និងស្រុកថ្មពួកមានចំនួន១ ។
១តំបន់សេដ្ឋកិច្ច ពិសេសសានកូប៉ោយប៉ែត ២តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ គ្រុបប៉ោយប៉ែត ៣តំបន់សេដ្ឋកិច្ចពិសេស ប៉ោយប៉ែតអូនាង ៤តំបន់សេដ្ឋកិច្ចពិសេស លីអ៊ុតនី មិនដំណើរការ ៥តំបន់សេដ្ឋកិច្ចពិសេស ភ្នំឆ័ត្រ ថ្មីនៅស្រុកថ្មពួក ក្នុងនោះមានសួន ឧស្សាហកម្មចំនួន ១ក្នុងក្រុងសិរីសោភ័ណ ១សួនឧស្សាហកម្មស៊ីសុផុនអិន ដាសស្រ្ទៀលផាក ចំណែក កម្មករនិយោជិតក្នុង ខេត្តបន្ទាយមានជ័យ សរុបមានចំនួន ២៥.៦៦៤ នាក់ ស្រីមានចំនួន ១៤.១២៦ នាក់។
កម្មករនិយោជិត ខ្មែរមានចំនួន២៣.៤២៩ នាក់ ស្រី ១៣.៣០៧ នាក់ កម្មករនិយោជិតបរទេ សមានចំនួន ២.២៣៥នាក់ ស្រីមានចំនួន ៨១៩នាក់ សហជីពមូលដ្ឋាន បានចុះបញ្ជីការ សរុបមានចំនួន ១២ សហជីព ដំណើរការបានតែ៥ទេ។
លោក នួន ស៊ីណា បានមានប្រសាសន៍ បន្តថាកន្លងមក កម្មករពលករនៅឆ្នាំ ១៨៨៦ នៅតំបន់អឺរ៉ុប ត្រូវបានថៅកែ ធ្វើបាបយ៉ាងខ្លាំង ដោយក្នុង១ថ្ងៃ ឲ្យកម្មករ ពលករធ្វើការ ១០ម៉ោង ទៅ១២ម៉ោងក្នុង១ថ្ងៃ មានពេលខ្លះ១៦ម៉ោងទៀត គ្មានពេលសម្រាក និងពេលរៀនសូត្រ ជីវភាពរស់នៅកាន់តែ វេទនាថៅកែធ្វើបាប យ៉ាងសាហាវឃោរឃៅ។ ទើបនៅឆ្នាំ ១៨៨៦កម្មករជាច្រើន ម៉ឺននាក់ក្រោកប្រឆាំង ធ្វើបាតុកម្មប្រឆាំង និងថៅកែវិញ បានសុំឲ្យថៅកែ គោរពលក្ខខណ្ឌ ការងារគឺមួយ ថ្ងៃធ្វើការតែ ៨ម៉ោងវិញចាប់ពីពេល នោះមកគេយកថ្ងៃទី១ឧសភា ត្រូវបានគេរក្សាទុកជា ថ្ងៃអនុស្សាវរីយ៍ប្រវត្តិសាស្ត្រ មានប្រពៃណីសាមគ្គីភាព និងការតស៊ូរបស់ពលករ កម្មករ លើពិភពលោក។
ដូចនោះនៅ ថ្ងៃទី១ឧសភាឆ្នាំ២០២៤នេះ កម្មករ ពលករ បាននាំគ្នាប្រារព្ធធ្វើឡើង ដើម្បីរំលឹកការតស៊ូ របស់ពលករ កម្មករ លើពិភពលោក ហើយជារៀងរាល់ឆ្នាំ ឲ្យតែ ថ្ងៃទី១ឧសភានេះ គេតែងតែធ្វើជា រៀងរាល់ឆ្នាំ ឲ្យក្លាយទៅ ជាទិវាពលកម្មអន្តរជាតិ គឺជាថ្ងៃបុណ្យ ដ៏ធំធេងរបស់ពលករកម្មករ នៃបណ្ដាប្រទេសលើពិភពលោក។
ក្នុងនោះដែរ លោក អ៊ុំ រាត្រី បានអានសាខិត រាជរដ្ឋាភិបាលកម្ពុជា លេខ១៩សសខ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួប អនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ១ឧសភាឆ្នាំ ២០២៤នោះថា បងប្អូនក្មួយៗកម្មករនិយោជិត និយោជក់និងជន រួមជាតិទាំងអស់ ជាទីគោរព ស្រឡាញ់១ឧសភាឆ្នាំ ២០២៤នេះ គឺជាឆ្នាំដំបូងនៃការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា ក្នុងនោះកម្មវិធីអទិភាពចំនួន៦ និងវិធានការគន្លឹះចំនួន៥ត្រូវ បានដាក់ចេញ ដោយរាជរដ្ឋាភិបាល សំដៅធានាឲ្យបាន នៅប្រសិទ្ធភាព នៃការអនុវត្តកម្មវិធីនយោបាយ និងការកែទម្រង់ស៊ីជម្រៅ ក្នុងគោលបំណង សម្រួលការធ្វើធុរកិច្ច អាជីវកម្មពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីជម្រុញការអភិវឌ្ឍន៍ សេដ្ឋកិច្ចលើគ្រប់វិស័យ។
និងលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែមានចំណូលខ្ពស់ ការងារកាន់តែសមរម្យ និងសម្បូរបែប ដើម្បីឈានទៅសម្រេច បានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូល ខ្ពស់នៅឆ្នាំ ២០៥០។
លោកអ៊ុំ រាត្រី បានមានប្រសាសន៍បន្តទៀតថា ក្រសួងការងារនិង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសរួចហើយ ក្នុងការបង្កើតកម្មវិធី ប្រកួតប្រជែងពានប្រចាំឆ្នាំ សហគ្រាសមួយជា សមាគមន៍សុខសាន្ត១ ដោយបានកំណត់យកវិញ្ញាសា អនុលោមភាពចំនួន ៨ សម្រាប់ជាលក្ខខណ្ឌកំណត់ ថាសហគ្រាសមួយណា អាចទទួលបានពាន សហគមន៍សុខសាន្ត ប្រចាំឆ្នាំចាប់ពីឆ្នាំ ២០២៥នេះ តទៅក្រសួងការងារ និងបណ្ដុះបណ្ដាលជាជីវៈ ពលកម្មអន្តរជាតិ១ឧសភា ជាថ្ងៃប្រគល់ពាន រង្វន់ជ័យលាភី។
រាជរដ្ឋាភិបាលមាន ជំនឿយ៉ាងមុតមាំថា ការកំណត់យក ប្រធានបទក៏ដូចជា ការបង្កើតកម្មវិធី ប្រកួតប្រជែង យកពានសហគ្រាស១ ជាសមាគមន៍សុខសាន្ត១ និងជំរុញឲ្យមានការចីរភាព នៃវប្បធម៌អនុលោមភាព វប្បធម៌នៃកិច្ចសន្ទនា សង្គមការយោគយល់ អធ្យាស្រ័យ គ្នានៅកន្លែងការងារ និងយន្តការដោះស្រាយវិវាទការងារ នៅកម្រិតសហគ្រាស គ្រឹះស្ថាន នៅកម្រិតក្រសួង និងនៅកម្រិតក្រុម ប្រឹក្សាអាជ្ញាកណ្ដាល។
សម្ដេចនៅតែបន្ត ចុះជួយបងប្អូន កម្មករនិយោគជិក ដើម្បីតាមដានវឌ្ឍនភាព នៃការអនុវត្តអនុសាន៍ ដែលសម្តេចបាន ដាក់ចេញកន្លងមក ពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គមនិង បណ្ដុះបណ្តាលវីជ្ជាជីវះ និងក្តាប់ឲ្យបាននៅ សំណូមពររបស់បងប្អូន កម្មករនិយោជិក ទាំងក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធក៏ដូច ជាបងប្អូនពលករយើង នៅក្រៅប្រទេសផងដែរ។
ក្នុងនោះសម្ដេចសូម ជូនពរដល់បងប្អូន ជនរួមជាតិដែលកំពុង ធ្វើការទាំងនៅក្នុង និងក្រៅប្រទេស ក៏ដូចជាលោកលោកស្រី ជានាយោជកនិង ហត្ថពលកម្មបរទេស ដែលកំពុងស្នាក់នៅនិង បំពេញភារកិច្ចនៅក្នុង ព្រះរាជាណាចក្រកម្ពុជា សូមសមប្រកប ដោយពុទ្ធពរទាំង ៤ ប្រការគឺអាយុ វណ្ណៈសុខះ ពលះ កុំបីឃ្លៀងឃ្លាតឡើយ៕