ស្លា.ប់.និងរ.បួ.ស.០២នាក់ នៅក្នុងឧបទ្ទវហេតុ ក្រឡាប់រថយន្ត នៅស្រុកបវេល

(ខេត្តបាត់ដំបង)៖ យ៉ាងហោចណាស់ បុរសម្នាក់បានស្លា.ប់.ភ្លាមៗ និងម្នាក់ទៀតរង.រ.បួ.ស.ធ្ង.ន់ ក្រោយជួបឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តនៅ វេលាម៉ោងប្រហែល ១២និង២០នាទី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិសួនស្លា ឃុំក្ដុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។

ប្រភពនៅកន្លែង កើតហេតុបានប្រាប់ថា នៅមុនពេលកើត ហេតុគេឃើញរថយន្ត ម៉ាកឌីមិច(Dmex) ពណ៍ទឹកប្រាក់ ចង្កូតស្ដាំ មួយគ្រឿងពាក់ផ្លាកលេខ BB 1-0372 បើកបរដោយឈ្មោះ ជុំ វិញ ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅភូមិពង្រ ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប និងអ្នករួមដំណើរម្នាក់ឈ្មោះ រីន ភេទប្រុស បើកបរក្នុង ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់កន្លែងកើត ហេតុបានរេចង្កូតទៅខាង ឆ្វេងធ្លាក់ចិញ្ចើម ផ្លូវបណ្ដាលអោយ ក្រឡាប់ចូលប្រឡាយតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ ចរាចរណ៍ស្រុក បានចុះទៅត្រួតពិនិត្យ ឃើញថាជនរងគ្រោះ ជាអ្នករួមដំណើរ បានស្លាប់ត្រូវបាន ប្រគល់អោយសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី ចំណែកអ្នកបើកបរ រងរបួសធ្ងន់ត្រូវបាន ដឹកបញ្ជូនទៅសង្គ្រោះ ព្យាបាលនៅមន្ទីរពេទ្យខេត្ត ដោយឡែកវត្ថុតាង យកមករក្សាទុកនៅ អធិការដ្ឋាន នគរបាលស្រុកបវេល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *