ជនជាតិថៃប្រុសស្រី៤នាក់ មកស្នាក់នៅ ក្រុងប៉ោយប៉ែក នាំគ្នាលក់ និងជក់ថ្នាំញៀន យ៉ាងសកម្មត្រូវកំលាំង អាវុធហត្ថឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថក្រុងប៉ោយប៉ែត១ក្រុម ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត បានប្រតិបត្តិការចុះបង្រ្កាប អ្នកជក់ និងលក់ថ្នាំញៀន ឃាត់ខ្លួនជនសង្ស័យ បានចំនួន៤នាក់ក្នុងនោះមាន ប្រុស២នាក់ និងស្រី២នាក់  នៅចំណុចក្លឹប MEX CLUB ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង២និង៣០នាទី ថ្ងៃទី២៤ខែមេសា ឆ្នាំ២០២៤។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់អ្នកយក ព័ត៌មានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ មុនឃាត់ខ្លួនបាន កំពុងអាវុធហត្ថ ទទួលព័ត៌មានពីសន្តិសុខ យាមក្លឹបMEX CLUB ថា មានជនសង្ស័យ ជាជនជាតិថៃម្នាក់បាន ជិះម៉ូតូ១គ្រឿងចូលក្នុងក្លឹប សង្ស័យរាយការណ៍ កំលាំងអាវុធហត្ថ ក្រោយពីទទួល បានព័ត៌មាន កម្លាំងបាន ចុះទៅដល់ចំណុចកើតហេតុ បានធ្វើការឃាត់ ខ្លួនជនសង្ស័យបាន១នាក់ ឈ្មោះ ចាក់ខាវ៉ាន សេតថាក់ស៊ុបមេក ហៅ ថប់ ភេទប្រុស អាយុ៣៦ឆ្នាំ ជាជនជាតិថៃ ព្រមទាំងដកហូត វត្ថុតាងរួមមាន គ្រឿងញៀនប្រភេទ ម្ស៉ៅក្រាមសថ្លា ចំនួន៨ថង់កិប ទម្ងន់៨,៤២ក្រាម ហើយនាំមកកាន់ មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសាកសួនាំ។

ជនសង្ស័យបានឆ្លើយ សារភាពថា មានបក្សពួក៣នាក់ ស្នាក់នៅផ្ទះសំណាក់។  ដោយទទួលបានការ អនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត និងមានការសម្របសម្រួល  ពី កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត  កម្លាំងអាវុធហត្ថ បានចុះឆែកឆេរផ្ទះស្នាក់នៅរបស់ជនសង្ស័យនៅ ចំណុចផ្ទះលេខB៩៣ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ឃាត់ខ្លួន ជនសង្ស័យ បាបចំនួន៣នាក់ ដកហូតថ្នាំញៀនបន្ថែម ប្រភេទម្ស៉ៅក្រាមសថ្លា (កេតាមីន) ចំនួន ១២កូនថង់កិបទម្ងន់១៣,២៩ក្រាម, កញ្ឆាចំនួន៤ថង់កិប ទម្ងន់៥៤,២ក្រាម, កញ្ចប់ម្ស៉ៅពណ៌ខ្មៅ រូបកែវកាហ្វេ ចំនួន ១កញ្ចប់ទម្ងន់៣៨,៨៤ក្រាម, កញ្ចប់ម្ស៉ៅចម្រុះពណ៌ មានអក្សរLemon Zkittlez ចំនួន១កញ្ចប់ ទម្ងន់១៥,៧៦ក្រាម, ម៉ូតូ ចំនួន១គ្រឿង (ម៉ាកYAMAHA NMAX ពណ៌ក្រហមខ្មៅ គ្មានផ្លាកលេខ), ទូរស័ព្ទ ចំនួន៤គ្រឿង (ម៉ាកSamsung ពណ៌ស្វាយ២គ្រឿង, ខូច២គ្រឿង), ជញ្ជីងសម្រាប់ថ្លឹង គ្រឿងញៀន ចំនួន១គ្រឿង រួមនឹងវត្ថតាង សម្ភារៈសម្រាប់ប្រើប្រាស់ គ្រឿងញៀនមួយចំនួនទៀត។

ដោយផ្អែកលើ ចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកង រាជអាវុធហត្ថក្រុង បានក សាងសំណុំរឿង បញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំង គ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅព្រឹកថ្ងៃសុក្រទី២៦ ខែមេសាឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ហើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *