(បទេស)៖ កាលពីកូវីដ-១៩ ផ្ទុះឡើង សិស្សសាលាទាំង អស់បង្ខំឱ្យរៀន តាមអនឡាញ បញ្ចៀសរាល់ការជួបជុំគ្នា ។ នៅពេលនេះសិស្សក៏ ត្រូវរៀនតាមអនឡាញ ជាថ្មីដោយសារតែ អាកាសធាតុក្តៅខ្លាំង ខុសប្រក្រតី ។
សារព័ត៌មាន AFPបានផ្សាយថា ប្រទេសហ្វីលីពីននឹងតម្រូវឱ្យសិស្សនៅតាមសាលារដ្ឋទាំងអស់រៀនតាមប្រព័ន្ធអនឡាញរយៈពេល២ថ្ងៃ ដោយសារតែរលកកម្ដៅក្ដៅខ្លាំងពេក និងការធ្វើកូដកម្មរបស់ក្រុមអ្នកបើករថយន្ដក្រុង jeepney នៅទូទាំងប្រទេស។
នៅក្នុងសារមួយបង្ហោះ លើបណ្ដាញទំនាក់ ទំនងសង្គម Facebook នៅថ្ងៃអាទិត្យ ទី២៨ ខែមេសានេះ ក្រសួងអប់រំហ្វីលីពីន បានគូសបញ្ជាក់ដូច្នេះថា «ផ្អែកលើការព្យាករ ពីរលកម្ដៅដ៏ក្ដៅ …គួបផ្សំនឹងការ ប្រកាសធ្វើកូដកម្មរ បស់ក្រុមអ្នកបើក បររថយន្ដក្រុង សាលារដ្ឋទាំងអស់ ទូទាំងប្រទេសនឹងត្រូវ បើកបង្រៀនតាមប្រព័ន្ធ អនឡាញចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤»។
រលកកម្ដៅខុសប្លែកពីសព្វដង បានវាយប្រហារលើ ប្រទេសហ្វីលីពីន អស់រយៈពេលច្រើន សប្ដាហ៍មកហើយ ដោយបង្ខំឱ្យសាលា រាប់ពាន់កន្លែងត្រូវ បើកបង្រៀនតាមប្រព័ន្ធអនឡាញ ខណៈក្រសួងអប់រំហ្វីលីពីន កំពុងត្រួតពិនិត្យតាម ដានលើសាលាជាង ៤៧ ០០០កន្លែង នៅទូទាំងប្រទេស។
សាលារៀនជាច្រើន ក្នុងប្រទេសហ្វីលីពីន មិនមានបំពាក់ម៉ាស៊ីន ត្រជាក់នោះទេ ដែលនេះបានផ្ដល់ ការលំបាកដល់សិស្ស អំឡុងរងការវាយ ប្រហារដោយ រលកកម្ដៅនេះ។ ចំណែកក្រុមអ្នកបើក រថយន្ដក្រុង jeepney វិញ ក៏បានប្រកាសពីការ ធ្វើកូដកម្មទូទាំង ប្រទេសរយៈពេល ៣ថ្ងៃផងដែរ ដោយចាប់ផ្ដើមពីថ្ងៃ ចន្ទដើមសប្ដាហ៍ក្រោយនេះ ដើម្បីសម្ដែងការមិន ពេញចិត្តចំពោះផែន ការរបស់រដ្ឋាភិបាល ដែលចង់បញ្ឈប់ ការប្រើប្រាស់ជា ដំណាក់កាលនូវ រថយន្ដក្រុងបញ្ចេញ ផ្សែងហុយមួយនេះ ត្រូវបានប្រើប្រាស់ ដោយប្រជាជន ហ្វីលីពីនជាច្រើនជា មធ្យោបាយធ្វើដំណើរ ទៅធ្វើការនិងទៅសាលារៀន៕