(ភ្នំពេញ)៖ «សម្តេចតេជោ ហ៊ុន សែន, សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្នាក់ដឹកនាំកំពូលៗ និងគណបក្ស ប្រជាជនកម្ពុជា ទាំងមូលជាកម្លាំង ស្នូលនិងជាបង្អែកដ៏ កក់ក្តៅនិងរឹងមាំរបស់ ប្រជាជនក្នុងបុព្វហេតុ កសាង និងការពារមាតុភូមិ, សម្តេចទាំងទ្វេរួម នឹងថ្នាក់ដឹកនាំនៃ គណបក្សប្រជាជនកម្ពុជា បានគិតគូរផល ប្រយោជន៍ជាតិ និងប្រជាជនជាធំ និងបានខិតខំប្រឹងប្រែង សព្វបែបយ៉ាងដើម្បី បុព្វហេតុជាតិនិងមាតុ ភូមិកម្ពុជាយើង។
យើងទាំងអស់គ្នាជា សមាជិកសមាជិក គណបក្សសូមគាំទ្រ ជានិច្ចនិងប្តេជ្ញាអនុវត្ត តាមគោលការណ៍ សេចក្តីណែនាំនិងគោល នយោបាយនានា ដែលបានដាក់ចុះ»។ នេះជាការថ្លែងរបស់ លោក នេត្រ ភក្ត្រា សមាជិកគណៈ កម្មាធិការកណ្តាល គណបក្សប្រជាជន កម្ពុជានិងជាប្រធាន គណៈកម្មាធិការ គណបក្សក្រសួងព័ត៌មាន កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសចូលរួម ជាអធិបតីកិច្ចប្រជុំគណៈ កម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងព័ត៌មាន នៅវិមាន ៧មករា រាជធានីភ្នំពេញ។
ឯកឧត្តម នេត្រ ភក្ដ្រា ក្នុងថ្នាក់ដឹកនាំនិង សមាជិកសមាជិកាគណៈ កម្មាធិការគណបក្ស ប្រជាជនកម្ពុជាក្រសួងព័ត៌មាន បានប្រកាសគាំ ទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្ត គម្រោងព្រែកជីក ហ្វូណន-តេជោ ដែលជា ព្រែកជីកប្រវត្តិ សាស្ត្រនៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើម របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែម ក្នុងការអភិវឌ្ឍគម្រោង ព្រែកជីក ហ្វូណន-តេជោ ឱ្យសម្រេចបាន នាពេលអនាគត។
លោកបានគូសបញ្ជាក់ គាំទ្រប្រសាសន៍ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចធិបតី អំពីសារៈ សំខាន់នៃព្រែកជីកហ្វូណន តេជោនេះដែលជា គម្រោងបម្រើផល ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។
កិច្ចប្រជុំគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ក្រសួងព័ត៌មាន នេះមានការអញ្ជើញ ចូលរួមពីសមាជិក សមាជិកាគណ បក្សប្រជាជនកម្ពុជា ក្រសួងព័ត៌មានសរុបជាង ៦០០ នាក់ ដើម្បីពិនិត្យលើ វឌ្ឍនភាពការងារ របស់គណៈកម្មាធិការ គណបក្សប្រជាជន កម្ពុជាក្រសួងព័ត៌មាន ការធ្វើបច្ចុប្បន្នភាពនៃ សមាជិកបក្ស ការប្រកាស សេចក្តីសម្រេចស្តពីការ ទទួលស្គាល់ក្រុមការងារ យុវជនបក្សក្រសួងព័ត៌មាន។
ក្នុងឱកាសនោះ លោក នេត្រ ភក្ត្រា បានធ្វើបាឋកថា តម្រង់ទិសលើការពង្រឹង និងបង្កើនប្រសិទ្ធភាព ការងារគណៈកម្មាធិការ គណបក្សក្រសួងព័ត៌មាន ព្រមទាំងបានលើកឡើង ពីដំណើរកម្ពុជា ក្នុងរយៈពេល ១០០ ឆ្នាំចុងក្រោយ ក្នុងប្រវត្តិសាស្ត្រចេញ ពីអាណានិគមបារាំង មកការទទួល បានឯករាជភាព និងការឆ្លងកាត់ ភ្នក់ភ្លើងសង្គ្រាម អំពើប្រល័យពូជ សាសន៍រហូតទទួល បាននូវសុខសន្តិភាព ពេញលេញដោយការ អនុវត្តនយោបាយឈ្នះឈ្នះ ដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីបញ្ចប់អង្គការចាត់ តាំងនយោបាយនិង យោធាខ្មែរក្រហម និងការកសាងជាតិ ឡើងវិញឱ្យរីកចម្រើន។
លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការ កណ្តាលគណបក្ស និងជាប្រធានគណៈ កម្មាធិការគណបក្ស ក្រសួងព័ត៌មាន បានថ្លែងថា ការសប្បាយរីករាយ របស់ប្រជាជនកម្ពុជានៅថ្ងៃនេះ គឺពិតជាផ្តើមចេញ ពីជ័យជម្នះ ៧មករា បើគ្មានជ័យជម្នះ៧មករា គឺពិតជា មិនអាចមាន អ្វីៗដូចសព្វថ្ងៃនេះឡើយ។ ដូច្នេះយើងទាំង អស់គ្នាជាសមាជិក សមាជិកាគណបក្ស ត្រូវការពារស្មារតី ៧មករា និងការពារសុខសន្តិភាព ដែលរកបាន មកដោយពិបាកនេះ ទោះក្នុងតម្លៃណាក៏ដោយ៕