លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ ខ្ញុំបានមកគោរពវិញ្ញាណក្ខ័ន្ធ និងជូនដំណើរ សពយោធិនពលី ទាំង ២០រូប ដែលបានបាត់បង់ ជីវិតក្នុងព្រឹត្តិការណ៍ ផ្ទុះគ្រាប់នៅក្នុង បញ្ជាការដ្ឋាន យោធភូមិភាគទី៣

(ខេត្តកំពង់ស្ពឺ)៖ ក្រោយពីបានទទួល ដំណឹងដ៏រន្ធត់អំពីសោកនាដកម្ម ឧបទ្ទវហេតុផ្ទុះគ្រាប់ នៅក្នុងបញ្ជាការដ្ឋាន យោធភូមិភាគទី៣ ខ្ញុំបានមក គោរពវិញ្ញាណក្ខ័ន្ធ និងជូនដំណើរសព យោធិនពលី ទាំង២០រូប ដែលបាន បាត់បង់ជីវិតក្នុង ព្រឹត្តិការណ៍ខាងលើ។ ស្ថិតក្នុងសមានទុក្ខ ដ៏ក្រៀមក្រំនេះ ខ្ញុំសូមពាំនាំនូវ ការចូលរួមរំលែក ទុក្ខពីថ្នាក់ដឹកនាំ និងរបស់ខ្លួនខ្ញុំផ្ទាល់ ជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់ សមាជិកគ្រួសារជាទី គោរពស្រលាញ់ គួរឱ្យសោក ស្តាយជាទីបំផុត។ នេះជាប្រសាសន៍ របស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ នៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ។

លោកថ្លែងថា ៖ នៅចំពោះមុខកាលៈទេសៈ ដ៏លំបាកមួយនេះ ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ជាពិសេសសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី តែងនៅជាមួយក្រុម គ្រួសារយោធិនពលី និងជនរងគ្រោះទាំងអស់ ដើម្បីជួយសម្រាលទុក្ខលំបាក និងចាត់ចែងជូនដំណើរសព ទាំងអស់ឱ្យបាន ខ្ពង់ខ្ពស់តាមប្រពៃណី និងពិធីការកងទ័ព។

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ បានបន្តថា៖ ទន្ទឹមនឹងនេះ ខ្ញុំសូមជូនពរឱ្យបងប្អូន ដែលកំពុងសំរាក ព្យាបាលរបួស ឆាប់បានជាសះស្បើយ។ ជាមួយគ្នាផងដែរ ខ្ញុំសូមថ្លែងអំណរគុណ ដល់អាជ្ញាធរដែនដី កងកម្លាំងមាន សមត្ថកិច្ចគ្រប់ប្រភេទ និងលោកគ្រូ អ្នកគ្រូពេទ្យ ដែលបាន ខិតខំប្រឹងប្រែងជួយដល់ អ្នករងហានិភ័យទាំងអស់ បានយ៉ាងឆាប់រហ័ស ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *