(ភ្នំពេញ)៖ នៅរសៀលនេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងលោកស្រី បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់នៃ ព្រះរាជាណាចក្រកម្ពុជា (ថ្នាក់ដឹកនាំនៃ ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំនៃគណៈ កម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) និងថ្នាក់ដឹកនាំជាស្ត្រី នៃរដ្ឋបាលថ្នាក់ក្រោមជាតិ) ធ្វើមាតុភូមិនិវត្តន៍មក ដល់ព្រះរាជាណា ចក្រកម្ពុជាហើយ បន្ទាប់ពីបាន បំពេញទស្សនកិច្ច រយៈពេល ៨ថ្ងៃ នៅសហព័ន្ធស្វីស និងសាធារណរដ្ឋ សហ័ន្ធអាល្លឺម៉ង់ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ប្រកបដោយជោគជ័យ។
សូមបញ្ជាក់ថា៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅ ថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) និងលោកស្រី កែ សួនសុភី សសុខា នាយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់ អញ្ជើញទៅ បំពេញទស្សន កិច្ចការងារ នៅសហព័ន្ធស្វីស និងសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ រយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។
ទស្សនកិច្ចនេះ ធ្វើឡើងដោយមាន ការសម្របសម្រួល និងគាំទ្រពីរដ្ឋាភិបាល សហព័ន្ធស្វីស និងរដ្ឋាភិបាល សាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់។ នេះជាដំណើរទស្សន កិច្ចក្រៅប្រទេស លើកទី២ របស់ លោកអភិសន្តិបណ្ឌិត គិតចាប់ពីថ្ងៃចូល កាន់មុខតំណែង ជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកប ដោយភាពប៉ិនប្រសប់ និងទស្សនវិស័យជឿនលឿន របស់សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា។
ទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមពី លោក សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួល បន្ទុកបេសកកម្ម ពិសេស និងជាអនុ ប្រធានអចិន្ត្រៃយ៍ គ.ជ.អ.ប.នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ លោក ចាន់ សុធា ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. លោក សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយក ដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ លោក លោកស្រី ជាថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ គ.ជ.អ.ប និងថ្នាក់ដឹកនាំស្រ្តី នៃរដ្ឋបាលថ្នាក់ ក្រោមជាតិមួយចំនួនទៀត។
សេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយ ដោយក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់ លោកអភិសន្តិបណ្ឌិត និងគណៈប្រតិភូ ធ្វើឡើងក្នុងគោលបំណង ដកស្រង់បទ ពិសោធន៍បន្ថែមទៀត លើប្រព័ន្ធគ្រប់គ្រង និងការអនុវត្តល្អៗពីប្រទេសស្វីស និងពីប្រទេសអាល្លឺម៉ង់ ដើម្បីបន្តជំរុញ ដំណើរការកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការលើក កម្ពស់អភិបាលកិច្ចមូលដ្ឋាន នៅព្រះរាជាណាចក្រកម្ពុជា។
អាល្លឺម៉ង់ គឺជាប្រទេសរួមចំណែក យ៉ាងសកម្មក្នុងកំណែ ទម្រង់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅ ថ្នាក់ក្រោមជាតិ រួមទាំងកំណែ ទម្រង់រដ្ឋបាលសាធារណៈ ចាប់តាំងពីឆ្នាំ២០០២។
ចំណែកស្វីសឯណោះវិញ តាមរយៈការិយាល័យ ទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) ប្រចាំនៅកម្ពុជា ក៏បាននឹងកំពុងរួម ចំណែកគាំទ្រដល់កំណែទ ម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រួមទាំងការពង្រឹង គណនេយ្យភាព សង្គមនៅកម្ពុជាផងដែរ៕