(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចោទសួរ ទៅត្រឡប់ទៅ ជនក្បត់ជាតិ បីជំនាន់នៅ ក្រៅប្រទេស តើមានចេតនាបែបណា និងរូបភាពបែបណា ដែលប្រឆាំង គម្រោងព្រែកជីកហ្វូណន-តេជោ ដូចនឹងអ្នកស្រាវជ្រាវ របស់វៀតណាម? សម្តេចធិបតីចោទសួរ ជនក្បត់ជាតិ៣ជំនាន់ថា តើចំណេញឬខាត រវាងដឹកចេញតាមព្រែក ជីករបស់ខ្លួនឯង និងចំណាយលុយឆ្លងកាត់ តាមប្រទេសគេ?
សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា កុំខ្វល់ថានរណាជាអ្នកធ្វើ ហើយកុំខ្លាច បានប្រជាប្រិយទៅ សម្តេចតេជោ ឬសម្តេចធិបតី សំខាន់បានជាប្រយោជន៍ របស់ខ្មែរទាំងមូល។ សម្តេចធិបតីបញ្ជាក់ថា ថវិកាសម្រាប់សាងសង់ ព្រែកជីកហ្វូណន-តេជោ បានត្រៀមបម្រុងរួចហើយ មិនតម្រូវការមូលនិធិពី ប្រជាពលរដ្ឋនោះទេ។ ការគាំទ្រផ្នែកស្មារតី គឺជាការគាំទ្រដ៏ធំធេង។
សម្តេច ធិបតី ហ៊ុន ម៉ាណែតបានថ្លែងថា រាជរដ្ឋាភិបាល មិនមានគម្រោងបង្កើត មូលនិធិសម្រាប់ សាងសង់ព្រែក ជីកហ្វូណន-តេជោនោះឡើយ
ប្រមុខដឹកនាំកម្ពុជា បានលើកថា ៖ ដើម្បីសេដ្ឋកិច្ចជាតិរឹងមាំ និងរីកលូតលាស់ត្រូវ ខិតខំពង្រឹងចំណេះ ជំនាញប្រកប ដោយប្រសិទ្ធភាព ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា ៖ រាជរដ្ឋាភិបាលបាន អនុវត្តគោលនយោបាយ ឯកជនភាវូបនីយកម្ម តាំងពីចុងទសវត្សទី៨០ ដើម្បីផ្តល់សិទ្ធិសេរីភាព ឱ្យប្រជាពលរដ្ឋ ដោយប្រកាន់នូវ របបទីផ្សារសេរី គឺបើកសិទ្ធិឱ្យ ប្រជាពលរដ្ឋ ដើម្បីមានឱកាស កសាងសមត្ថភាព ជ្រើសរើសយកអាជីពកសាងជីវ ភាពរស់នៅរបស់ខ្លួន។ នេះជាធាតុផ្សំមួយ ដ៏សំខាន់ណាស់។
សម្តេចធិបតី បានថ្លែងបន្តថា ៖ រដ្ឋមិនអាចចិញ្ចឹមប្រជាពលរដ្ឋ ទាំងអស់បាននោះទេ។ ជាក់ស្តែងនៅក្រោយ ជំនាន់សម័យ ប៉ុល ពត ដែលទើបរំដោះប្រទេស ចេញពីសង្គ្រាម គឺស្ថិតក្នុងស្ថានភាព មិនអាចធ្វើសេដ្ឋកិច្ច ផែនការបានទេ ពីព្រោះអ្វីៗទាំងអស់ ត្រូវចូលរដ្ឋជាមុនសិន ហើយរដ្ឋចែកទៅ ប្រជាពលរដ្ឋវិញ។
ក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ប្រទេសមានសន្តិភាព គឺរដ្ឋបានផ្តល់សិទ្ធិជូនប្រជាពលរដ្ឋ ដោយអ្នកខ្លាំងជួយអ្នកខ្សោយ បានន័យថា ប្រជាពលរដ្ឋដែលមាន លទ្ធភាពត្រូវពង្រឹងខ្លួនឯង ពង្រឹងតាមវិស័យឯកជនក្តី តាមបុគ្គលស្វ័យនិយ័តក្តី តាមលក្ខណៈ សម្បត្តិរៀងៗខ្លួន ដើម្បីយកជំនាញផ្សេងៗ ជួយដល់សេដ្ឋកិច្ចជាតិ។
បើសេដ្ឋកិច្ចជាតិរីកចម្រើន រដ្ឋមានថវិការយក ទៅជួយអ្នកក្រោយៗ ផ្សេងទៀត ពីព្រោះប្រជាពលរដ្ឋកម្ពុជា សរុបប្រមាណ១៧ លាននាក់ មិនអាចមានអ្នកមាន ទាំងអស់នោះទេ ហើយ ក៏មិនមែនជាអ្នកក្រ ទាំងអស់នោះដែរ និងមិនអាចជោគជ័យ ព្រមទាំងមានកាយ សម្បទាល្អទាំងអស់នោះទេ ពីព្រោះសង្គ្រាមបាន បន្សល់ជនពិការ ស្ត្រីមេម៉ាយ ចាស់ជរា ជាច្រើន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សាជាង ៥ពាន់នាក់ អបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤៕