ឯកឧត្តម ស្វាយសំអាង អភិបាលខេត្តបាន ដឹកនាំរដ្ឋបាល ខេត្តស្ទឹងត្រែង រៀបចំទិវាទេសចរណ៍ ពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ ការគិតគូរឡើង វិញពីទេសចរណ៍ ទិវាពិភពលោកស្អាត..!!!

(ខេត្តស្ទឹងត្រែង)៖ កាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ឯកលោកស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានអញ្ជើញជាអធិបតីក្នុងឱកាសការប្រារព្ធទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ ការគិតគូរឡើងវិញពីទេសចរណ៍ ទិវាពិភពលោកស្អាត។

អញ្ជើញចូលរួម ក្នុងពិធីនេះរួមមាន ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ មន្រ្តីរាជការជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្ស និសិត្ស យុវជននិងប្រជា ពលរដ្ឋជាច្រើន នាក់ផងដែរ។

លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ ខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា ការរៀបចំពិធីអបអរសាទរ  ទិវាទេសចរណ៍ ពិភពលោក ឆ្នាំ២០២២ ក្រោមប្រធានបទ ការគិតគូរពីទេសចរ ឡើងវិញនោះ ពីព្រោះថា ខេត្តស្ទឹងត្រែង គឺជាខេត្តមួយ ដែលមាន សក្តានុពលខ្ពស់ ពីវិស័យទេសចរណ៍ផង ជាពិសេសទេសចរណ៍ បែបធម្មជាតិវប្បធម៌ និងប្រវត្តិសាស្រ្ត។

ក្នុងនោះលោក ប្រធានមន្ទីរទេសចរណ៍ ខេត្តបានបន្តថា មានសក្តានុពល ទេសចរណ៍សំបូរបែប រួមមាន ទន្លេបួន ហូរកាត់ខេត្ត, មានតំបន់រ៉ាំសារ, ព្រៃលិចទឹក ទន្លេមេគង្គ, ព្រៃធម្មជាតិ,ភ្នំ, តំបន់ភ្នំ, មានប្រាសាទបុរាណ, សត្វផ្សោតទន្លេមេគង្គ និងបងប្អូនជន ជាតិដើមភាគតិច។ ធនធានទាំងនេះ ដែលសុទ្ធសឹងមាន សក្តានុពល ក្នុងការរៀបចំអភិវឌ្ឍន៍ ទេសចរណ៍ ដែលមានការចាប់អារម្មណ៍ ពីអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក ធ្វើការអភិវឌ្ឍន៍ លើវិស័យទេសចរណ៍នេះ។

បន្ទាប់ពីលោក អភិបាលខេត្ត អានសារលិខិតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរ ទិវាទសចរណ៍ពិភព លោកឆ្នាំ២០២២ ក្រោមប្រធានបទ  “ការគិតគូរឡើង វិញពីរទសចរណ៍ (RETHINKING TOURISM) ក្នុងឱកាសនោះដែរ លោក ស្វាយ សំអ៊ាង  អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា ព្រោះបើទីក្រុងស្អាត នាំមកនូវសុខភាពល្អ ការរស់នៅប្រកប ដោយផាសុខភាព គឺផ្តើមចេញពីយើងទាំងអស់គ្នា គ្រួសារ និងសហគមន៍ ព្រមទាំងទាក់ទាញ ទេសចរណ៍ចូល មកកំសាន្តសប្បាយ រឺស្នាក់នៅក្នុងខេត្ត បង្កើនប្រាក់ចំណូល ដល់ប្រជាពលរដ្ឋផងដែរ។

ទន្ទឹមនឹងនោះលោកស្វាយ សំអ៊ាង បានអំពាវនាវដល់ កងកំលាំងប្រដាប់ អាវុធគ្រប់ប្រភេទ មន្រ្តីរាជការជុំវិញ ខេត្ត លោកគ្រូ អ្នកគ្រូ សិស្ស និសិត្ស យុវជន និងប្រជាពលរដ្ឋ ត្រូវចូលរួមទាំងអស់គ្នា ដោយមិនសំដៅលើការសម្អាតសំរាម តែមួយមុខនោះទេ ត្រូវគិតទៅលើក ត្តាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអនាម័យតាមគេហដ្ឋាន ការថែរក្សាទ្រព្យសម្បត្តិ សាធារណៈផងដែរ អរគុណសន្តិភាព៕ដោយ លោក អ៊ុងវ៉ាន់

You might like

Leave a Reply

Your email address will not be published. Required fields are marked *