(ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី២៨ ខែមេសាឆ្នាំ២០២៤នេះ សូមធ្វើការបំភ្លឺបកស្រាយ ជូនសាធារណជន មេត្តាជ្រាបថា: អធិការដ្ឋាន នគរបាលខណ្ឌសែនសុខ នាវេលាម៉ោង១១យប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបានចុះ អនុវត្តត្រួតពិនិត្យជាតិស្រវឹង នៅលើកំណាត់ផ្លូវហាណូយ ខាងមុខសាលាបឋម សិក្សាភ្នំពេញថ្មី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភពដដែលបន្តថា លុះដល់ម៉ោងប្រហែល ០០និង៥៣នាទីយប់ ឈានចូលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបាន ឃើញរថយន្ត០១គ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BS-2222 មានម៉ូតូ ០២គ្រឿង តាមពីក្រោយ ដោយធ្វើដំណើរពីត្បូងទៅជើង លុះរថយន្តនោះបានធ្វើ ដំណើរមកដល់ជិតគោល ដៅសមត្ថកិច្ចអនុវត្ត ត្រួតពិនិត្យជាតិស្រវឹង កម្លាំងសមត្ថកិច្ចបាន ធ្វើសញ្ញាឲ្យអ្នកបើក បររថយន្តចូលកន្លែង ត្រួតពិនិត្យជាតិស្រវឹង ប៉ុន្តែបែរជារថយន្ត នោះមិនបានសហការ ចូលមកកន្លែងត្រួតពិនិត្យ នឹងបានបត់ឆ្វេងមិន ចូលគោលដៅត្រួតពិនិត្យ ភ្លាមនោះកម្លាំងសមត្ថកិច្ច សង្ស័យថារថយន្តនោះ បើកគេចវេស ក៏បានដេញតាម ហើយកាក់រថយន្ត នោះឲ្យឈប់ និងអញ្ជើញអ្នកបើក រថយន្តចូលសហការ ត្រួតពិនិត្យជាតិស្រវឹង ទើបម្ចាស់រថយន្តព្រម សហការនិងចូល មកកន្លែងត្រួតពិនិត្យ ហើយអ្នកបើករថយន្ត បានដោះម៉ាសចេញ ទើបសមត្ថកិច្ចស្គាល់ថា ជាស្វាមីរបស់ លោកស្រី ទ្រី ដាណា ហើយគាត់ក៏បាន សហការជាមួយសមត្ថកិច្ច ដោយរលូន គ្មានការតវ៉ាអ្វីនោះទេ។
បន្ទាប់មកក៏បានផ្លុំជាតិអាកុល ជាលទ្ធផលគាត់ គ្មានផ្ទុកជាតិអាកុល ក្នុងខ្លួននោះទេ។ កម្លាំងសមត្ថកិច្ច ក៏បានថ្លែងអំណរគុណ ដល់ម្ចាស់រថយន្ត ដែលព្រមសហការ និងអនុញ្ញាតឲ្យ គាត់បន្តធ្វើដំណើរ។
បើយោងតាមរបាយការណ៍ របស់អធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ឲ្យដឹងទៀតថា ការចុះអនុវត្តជាតិស្រវឹង តាមផែនការរបស់ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ គឺសមត្ថកិច្ចខណ្ឌសែនសុខ មិនបានចុះអនុវត្ត ជារៀងរាល់ថ្ងៃនោះទេ ក្នុង១សប្តាហ៍អនុវត្ត ០៤ដង គិតចាប់ពីម៉ោង ២៣និង០០នាទី រហូតដល់ម៉ោង ០២និង០០នាទី រំលងអធ្រាត្រ ហើយការចុះអនុវត្ត គឺចល័តគោលដៅ។
ដោយនៅគោលដៅ ខាងមុខសាលាបឋម សិក្សាភ្នំពេញថ្មី កំណាត់ផ្លូវហាណូយនេះ គឺមួយអាទិត្យ សមត្ថកិច្ចចុះត្រួតពិនិត្យ ០២ដងប៉ុណ្ណោះ មិនដូចការលើក ឡើងថាចុះចាប់រាល់ថ្ងៃនោះទេ។
ដោយឡែកគឺចាប់តាំង ពីសមត្ថកិច្ចខណ្ឌសែនសុខ ចុះអនុវត្តរឹតបន្តឹង ត្រួតពិនិត្យជាតិស្រវឹង រហូតមកដល់ពេលនេះ គឺសមត្ថកិច្ចយើងមិន ដែលហៅត្រួតពិនិត្យរថយន្ត លោកស្រីទ្រី ដាណា នោះទេ ទើបតែហៅ០១លើក នេះតែប៉ុណ្ណោះ កាលពីយប់មិញ នៅគោលដៅខាងលើ គឺស្វាមីគាត់ជាអ្នកបើកបរ។
ការចុះអនុវត្តរឹតបន្តឹង ត្រួតពិនិត្យជាតិស្រវឹង គឺកម្លាំងសមត្ថកិច្ច អនុវត្តតាមបទបញ្ជា ដ៏ខ្ពង់ខ្ពស់របស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា គឺសំដៅឲ្យប្រជាពល រដ្ឋចូលរួមគោរពច្បាប់ ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយអត្រា គ្រោះថ្នាក់ចរាចរណ៍ និងការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
ម្យ៉ាងវិញទៀតការចុះ អនុវត្តត្រួតពិនិត្យជាតិ ស្រវឹងនៅពេលយប់ គឺបើយោងតាមរបាយ ការណ៍របស់ស្នង ការដ្ឋាននគរបាល រាជធានីភ្នំពេញ បង្ហាញឲ្យដឹងថាគឺមាន ប្រជាពលរដ្ឋភាគច្រើនបាន ចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសសង្កេត ឃើញបទល្មើ សចរាចរណ៍បាន ថយចុះផងដែរ។ អាស្រ័យដូចបានជម្រាប ជូនដូចខ្លឹមសារខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕