សាច់ក្របីបង្កក ខូចគុណភាពដែល មានប្រភពមកពី ប្រទេសឥណ្ឌាប្រមាណ ៣.៥តោន ត្រូវបានមន្រ្តី ជំនាញត្រួត ពិនិត្យឃើញ និងដុតកម្ទេចចោល..

(ខេត្តព្រៃវែង)៖ សាច់ក្របីបង្កកខូចគុណ ភាពដែលមានប្រភព មកពីប្រទេសឥណ្ឌា ប្រមាណ ៣.៥តោន ត្រូវបានមន្រ្តីជំនាញ ត្រួតពិនិត្យឃើញ និងដុតកម្ទេចចោល នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ក្រោយពេលស្ទាក់ចាប់ បាននៅតំបន់២ នៅក្នុងភូមិ សាស្ត្រស្រុកបាភ្នំ ខេត្តព្រៃវែង ដែលឈ្មួញទុច្ចរិត លួចនាំចូលបង្កប់ ជាមួយទំនិញផ្សេង ដឹកតាមរថយន្តស៊ាំយ៉ុង ។

សូមបញ្ជាក់ថា ៖ មន្ត្រីសាខា ក.ប.ប. ខេត្តព្រៃវែង ដោយទទួលបានការ ស្នើសុំកិច្ចសហការ ពីអគ្គនាយកដ្ឋានគយ និងរដ្ឋករបាន ចុះត្រួតពិនិត្យ បឋមលើទំនិញ សាច់ក្របីបង្កកចំនួន ៣៥០០គីឡូក្រាម ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (គយចល័ត) ឃាត់ស្ទាក់ចាប់បាន នៅតំបន់២ នៅក្នុងភូមិសាស្ត្រ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលឈ្មួញលួច នាំចូលបង្កប់ជា មួយទំនិញ ផ្សេង ដឹកតាមរថយន្តស៊ាំយ៉ុង ។

មន្ត្រីជំនាញ ក.ប.ប. បានធ្វើការត្រួតពិនិត្យ យ៉ាងយកចិត្តទុកដាក់ ដោយទទួលបាន លទ្ធផលដូចខាងក្រោម ៖

បានរកឃើញថា ទំនិញសាច់ក្របីបង្កកទាំងនោះ ត្រូវបានឈ្មួញទុច្ចរិត (បុគ្គលប្រព្រឹត្តិ អំពើមិនសុចរិត ក្នុងធុរកិច្ច) លួចបន្លំនាំចូល ដោយបង្កប់ជាមួយ ទំនិញថង់ប្លាស្ទិចដឹក តាមរថយន្តស៊ាំយ៉ុង ចំនួន ៣ គ្រឿង។

សាច់ក្របីបង្កកមាន ប្រភពមកពីប្រទេសឥណ្ឌា ដោយពុំមាវិញ្ញាបន បត្របញ្ជាក់គុណភាព នៃប្រទេសនាំចេញ។

ការវេចខ្ចប់និងដឹក ជញ្ជូនពុំបានត្រឹមត្រូវ។

ការរក្សាទុកពុំត្រឹមត្រូវ តាមស្តង់ដារបច្ចេកទេស (កម្រិតសីតុណ្ហភាពពុំត្រឹមត្រូវ) នាំឱ្យសាច់ប្រែប្រួល បាត់បង់គុណភាព យោងតាមលទ្ធផល នៃការត្រួតពិនិត្យនេះ និងដោយមានការ ចង្អុលបង្ហាញពី ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តព្រៃវែង មន្ត្រីជំនាញទាំង២ ស្ថាប័នបានសម្រេច ជាឯកឆន្ទ ដុតកម្ទេចចោល នូវសាច់ក្របីបង្កកទាំង ១៧៥កេស ទម្ងន់៣៥០០គីឡូក្រាមនោះ ដើម្បីកុំឱ្យមាន ការចរាចរចូលទីផ្សារ ដែលអាចបណ្តាល ឱ្យប៉ះពាល់ដល់សុខភាព របស់អ្នកប្រើប្រាស់ ជាយថាហេតុណា មួយកើតឡើង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *