(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា បានចេញ ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ត្រាស់បង្គាប់ លើកលែងទោសទណ្ឌិត គង់ សភា ដែលត្រូវបាន តុលាការសម្រេចផ្តន្ទា ទោសដាក់ពន្ធនាគារកំណត់ ៨ឆ្នាំ តាមអំណាចសាល ក្រមព្រហ្មទណ្ឌស្ថាពរ លេខ៤១១ «ត» ក្រ៧ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ របស់សាលាដំបូង រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា៖ កាលពីពេលថ្មីៗនេះ លោក គង់ សភា អតីតតំណាងរាស្ត្រ អតីតគណបក្ស សង្គ្រោះជាតិ បានសរសេរ លិខិតមួយច្បាប់ទទួល ស្គាល់កំហុស និងបានស្នើសុំ សម្តេចធិបតី ហ៊ុន ម៉ាណែត អន្តរាគមន៍លើកលែងទោស ដើម្បីលោកអាច វិលត្រឡប់មក ប្រទេសកម្ពុជាវិញ និងដើម្បីជួបជុំគ្រួសារ មើលថែឪពុកម្តាយចាស់ជរា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕