(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) លោក ស សុខា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា មាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីបំពេញទស្សនកិច្ចប្រកបដោយជោគជ័យ រយៈពេល៨ថ្ងៃ នៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។
នេះជាដំណើរទស្សនកិច្ច ក្រៅប្រទេសលើកទី២ របស់លោ បន្ទាប់ពីចូលកាន់មុខ តំណែងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ស្វីស និងអាល្លឺម៉ង់ បានចូលរួមគាំ ទ្រយ៉ាងសកម្ម ដល់ដំណើរកែ ទម្រង់រដ្ឋបាល ថ្នាក់ក្រោមជាតិ នៅកម្ពុជា រួមទាំងការ ឈានទៅរៀបចំជា ប្រវត្តិសាស្រ្តការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី១ ឆ្នាំ២០២២ គឺក្នុងគោលដៅដក ស្រង់បទពិសោធន៍បន្ថែម លើប្រព័ន្ធគ្រប់គ្រង និងការអនុវត្តល្អៗ ពីប្រទេសស្វីស និងអាល្លឺម៉ង់ ដើម្បីជំរុញដំណើរ ការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាន នេះហើយ ទើបបានជាក្នុងដំណើរ ទស្សនកិច្ចនេះ មានការអញ្ជើញចូលរួម មិនត្រឹមតែថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃប៉ុណ្ណោះទេ ប៉ុន្តែក៏មានដែរ ថ្នាក់ដឹកនាំគណៈ កម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ និងថ្នាក់ដឹកនាំរដ្ឋបាលថ្នា ក់ក្រោមជាតិ ដូចជារដ្ឋបាលខេត្ត និងស្រុកមួយចំនួន ទៀតផងដែរ។
ទស្សនកិច្ចរបស់គណៈ ប្រតិភូជាន់ខ្ពស់កម្ពុជា បានប្រព្រឹត្តទៅដោយ មានការសម្របសម្រួល និងគាំទ្រពីរដ្ឋាភិបាលសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងគោលបំណងដក ស្រង់បទពិសោធន៍ បន្ថែមលើប្រព័ន្ធគ្រប់គ្រង និងការអនុវត្តល្អៗ ពីប្រទេសស្វីស និងប្រទេសអាល្លឺម៉ង់ ដើម្បីជំរុញដំណើរ ការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងលើកកម្ពស់ អភិបាលកិច្ចមូលដ្ឋាន នៅកម្ពុជា៕