សមត្ថកិច្ចប្រកាសរក ម្ចាស់រថយន្តស៊េរីទំនើប មួយគ្រឿង ដែលប្លុងចោល ៣យប់៣ថ្ងៃ ហើយ

(ភ្នំពេញ)៖ រថយន្តសេរីទំនើបមួយគ្រឿង ម៉ាក MERCEDES BENZ ត្រូវបានគេប្រទះឃើញ ប្លុងចោលអស់រយះពេល៣យប់ ៣ថ្ងៃមកហើយ មិនឃើញម្ចាស់ទៅយកចេញវិញ នៅលើផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

គិតមកដល់ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ អស់រយៈពេល៣ថ្ងៃមកហើយ មិនឃើញម្ចាស់ទៅ យកចេញ មិនដឹងថា រថយន្តខូច ឬមានបញ្ហាអ្វី ។

បើតាមប្រជាពល រដ្ឋបានឱ្យដឹងថា កាលពីវេលាទៀបភ្លឺថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ រថយន្តមួយគ្រឿងខាងលើម៉ាក MERCEDES BENZ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BY-7726 បើកបរដោយ បុរសជនជាតិចិន ពីជើងទៅត្បូង ដល់ចំណុចខាងលើ ឈប់ចតទាំងនៅ លើចិញ្ចើមផ្លូវ មិនដឹងថាខូច ឬមានបញ្ហាអ្វី មួយសន្ទុះក្រោយមក បុរសជនជាតិចិនរូបនោះ បានដើរចាកចេញទៅបាត់ គិតមកដល់ព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ អស់រយៈពេល ៣ថ្ងៃហើយ មិនឃើញជនជាតិ ចិនរូបនោះ ឬម្ចាស់រថយន្ត ទៅយករថយន្តចេញវិញ ។

ដោយខ្លាច ជៀងវាង កើតមានបញ្ហាផ្សេង ឬបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ព្រោះរថយន្តចតឈប់ លើចិញ្ចើមផ្លូវ ទើបពលរដ្ឋរាយការណ៍ ទៅអាជ្ញាធរ សមត្ថកិច្ច ដើម្បីមានវិធានការ លើកដាក់កៀនខាង ឬស្រាវជ្រាវស្វែងរកម្ចាស់ យករថយន្ត ចេញពីលើផ្លូវជាតិ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *