សមត្ថកិច្ចនគរបាលខណ្ឌ ឫស្សីកែវបង្ក្រាប ក្មេងស្ទាវមួយក្រុម មានឈ្មោះ (RSK) ដកហូតកាំបិត និងដាវជាច្រើនដើម….

(ភ្នំពេញ)៖ សមត្ថកិច្ចនគរបាល ខណ្ឌឬស្សីកែវ សហការជាមួយ កងម្លាំងសមត្ថកិច្ចព្រហ្ម ទណ្ឌស្រាលនៃស្នងការរាជធានីភ្នំ ពេញបានចុះបង្ក្រាប ក្មេងស្ទាវមួយក្រុម មានឈ្មោះ (RSK) ពាក់ព័ន្ធករណីកាន់ កាប់អាវុធខុសច្បាប់ ដកហូតកាំបិតនឹង ដាវជាច្រើនដើម កាលពីម៉ោង៩និង៤៥នាទីយប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ចំណុចផ្លូវបេតុង មុខវត្តឧត្តរាវតី ក្រុមទី៨ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។

លោកហ៊ាង ថារ៉េត អធិការនគរបាល ខណ្ឌឬស្សីកែវ បានឲ្យដឹងនាព្រឹក ថ្ងៃទី២៥នេះថា ក្រុមក្មេងស្ទាវដែល ឃាត់ខ្លួនបាន៤នាក់ ទី១.ឈ្មោះ ឌី ប៊ុនឆនហៅម៉ៅ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅផ្ទះជួល ភូមិផ្សារតូច សង្កាត់ទួលសង្កែ១មុខរបរ លក់ដូរ (មានសារធាតុញៀន) (ឃាត់ខ្លួន)

២.ឈ្មោះនឿន ប៊ុន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ(ឃាត់ខ្លួន)

៣.ឈ្មោះណាង លីដា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅផ្ទះលេខ២៤០៨ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ មុខរបរ និសិត្សសកលវិទ្យាល័យណ័រតុន (NU)(ឃាត់ខ្លួន)។

៤.ឈ្មោះវុទ្ធី ច័ន្ទកក្កដា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះលេខ១០២ ផ្លូវបេតុង ភូមិ ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មុខរបរ នៅផ្ទះ (ឃាត់ខ្លួន)។

លោកអធិការ បានឲ្យដឹងទៀតថា មុនពេលឃាត់ខ្លួន ជនសង្ស័យដែលកាន់ កាប់អាវុធខុសច្បាប់នេះ ដោយកំលាំងសមត្ថកិច្ច យើងទទួលបានពត៌មានថា មានក្រុមក្មេងស្ទាវមួយ ក្រុមប្រហែល២០នាក់ មានដាវដំបង កាំបិត ដុំឥដ្ឋ ជួបជុំគ្នានៅមុខ វត្តឧត្តរាវតី ភ្លាមៗនោះកំលាំងល្បាត ប៉ុស្តិ៍បានសហការជា មួយកងម្លាំងសមត្ថកិច្ច ព្រហ្មទណ្ឌស្រាលនៃ ស្នងការរាជធានីចុះទៅ ដល់កន្លែងកើតហេតុ ហើយឃាត់ជនសង្ស័យ បានចំនួន០៤នាក់ ដកហូតបានដែក រលាស់ចំនួន០១ដើម កាំបិតបុ័ងតោចំនួនមួយ និងប្រមូលបានដាវ ចំនួន០៤ដើមនៅកន្លែង កើតហេតុដែលពួក ក្មេងស្ទាវទាំងនោះបោះចោល។ តាមការសារភាពរបស់ ជនសង្ស័យគឺ ក្រុមនេះជាក្រុម ដែលមានឈ្មោះ (RSK) បើតាមការបញ្ជាក់​គឺមានក្រុមក្មេងទំនើង ក្រុមពោធិចិនតុង មករកកាប់ក្រុមRSK ទើបពួកនេះមកចាំមុន ហើយត្រូវសមត្ថកិច្ច ឃាត់តែម្តង។

សម្ភារះដកហូត ៖ទី១.ដែករលាស់មួយដើម ទី២.កាំបិតប័ងតោមួយ ទី៣.ដាវចំនួន០៤ដើម ទី៤.ម៉ូតូម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១JF៧៩១២ និងទី៥.ម៉ូតូម៉ាកហុងដាC១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១BQ៧៩០២។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ នឹងវត្ថុតាងកំពុងឃាត់ ខ្លួនបណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីសាកសួរ និងស្រាវជ្រាវរក បក្សពួកបន្តទៀត និងកសាងសំណុំរឿង បញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តទៅតាមនីតិវិធី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *