(ខេត្តក្រចេះ)៖ ជនជាតិចិនចំនួន០៦នាក់ និងខ្មែរ០២នាក់ ធ្វើដំណើរតាមរថយន្ត lexus៤៧០ មួយគ្រឿងត្រូវបានកម្លាំង សមត្ថកិច្ចចាប់ឃាត់ខ្លួន និងបញ្ជូនទៅធ្វើការ សាកសួរនៅស្នងការដ្ឋាន នគរបាលខេត្តក្រចេះ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ។
ករណីនាំមនុស្ស ឆ្លងដែនជនជាតិចិន ខាងលើនេះត្រូវបាន កម្លាំងអធិការដ្ឋានស្រុកសំបូរ សហការជាមួយ កម្លាំងប៉ុស្តិ៍រដ្ឋបាលសណ្ដាន់ ធ្វើការចាប់ឃាត់បាន ខណៈកំពុងធ្វើ ដំណើតាមរថយន្ត lexus ៤៧០ពណ៌ស្ករស្លាក លេខភ្នំពេញ២G.៤៦៩៧ មួយគ្រឿង កាលពីវេលាម៉ោង ៩និង០០នាទី ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នៅចំណុច ភូមិចាត្នោល ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ។
ប្រភពពត៌មានឲ្យដឹងថា រថយន្ត lexus ៤៧០ ពណ៌ស្ករ ដឹកក្រុមជនជាតិចិនខាងលើ ត្រូវបានគេសង្ស័យ ថា គឺដឹកមនុស្សឆ្លងដែន ខុសច្បាប់ចេញពី ទឹកដីប្រទេសឡាវ ហើយបានឆ្លង តាមទូកមកទឹកដីខ្មែរ ដោយមានមេខ្យល់ ជាជនជាតិខ្មែរចំនួន ពីរនាក់ចាំទទួលដឹកពីព្រំប្រ ទល់ប្រទេសឡាវដឹក មកកម្ពុជា ដើម្បីយកទៅខេត្តព្រះសីហនុ។
ប្រភពបន្តថា រថយន្តដឹកក្រុមជន ជាតិចិនមកដល់ ចំណុចទឹកដីអូរគ្រៀង ក៏បានបែកការដោយ សារតែរថយន្ត នេះជាមុខសញ្ញា ធ្លាប់ដឹកជន ជាតិចិនខុសច្បាប់ កាលពីពេលកន្លងទៅ ក្រោយពីដឹងព័ត៌មាន បែបនេះ កម្លាំងសមត្ថកិច្ច ក៏បើករថយន្ត តាមក្រោយ រថយន្ត llexus៤៧០ ធ្វើឲ្យអ្នកបើកបររថយន្ត ដឹកជនជាតិចិននោះភ័យ ក៏បើករត់គេច ចេញពីផ្លូវជាតិ០៧ ចូលមកតាមមាត់ទន្លេវិញ ហើយព្យាយាម បើករត់គេច ដោយសភាព ការណ៍មិនស្រួលក៏បាន ចតរថយន្តទុកចោល រីឯជនជាតិចិន និងមេខ្យល់ខ្មែរពីរនាក់ នោះក៏បាននាំគ្នារត់គេច តែទោះជាយ៉ាងណា សមត្ថកិច្ចសហការ ជាមួយនឹងកម្លាំងប៉ុស្តិ៍ នគរបាលសណ្ដាន់ និងប្រជាការពារភូមិ ក៏ចាប់ជនបានទាំងអស់ នោះបានវិញ។
លោក វរៈសេនីយ៍ឯក ជ្រិន សុធា អធិការនគរបាលស្រុកសំបូរ បានឲ្យដឹងថា ក្រោយចាប់ខ្លួនបាន ក្រុមជនជាតិចិនទាំង នោះត្រូវបញ្ជូនទៅ កាន់ស្នងការដ្ឋាន នគរបាលខេត្តក្រចេះ រួចរាល់ហើយ។
ដោយឡែក លោកឧត្តមសេនីយទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ ក៏បានឲ្យដឹងដែរថា ឥឡូវនេះ កម្លាំងជំនាញកំពុងតែ បន្តធ្វើការសាកសួរនៅឡើយ ដើម្បីបន្តចាត់ការ ទៅតាមតិវិធីច្បាប់៕