(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យទាំ២នាក់ ត្រូវបានកម្លាំង ការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជ ឣាវុធហត្ថខេត្ត បញ្ជូនទៅសាលា ដំបូងខេត្តចាត់ការ តាមនីតិវិធីនៅ ទី២៥ ខែមេសា ឆ្នាំ២០២៤នេះ។
សមត្ថកិច្ចប្រាប់ថា ដោយទទួលបានការ ឣនុញ្ញាតពីលោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជឣាវុធហត្ថខេត្ត និងមានការ សម្របសម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជ្ញា ឣមសាលាដំបូង ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ២២និង០០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជឣាវុធហត្ថ ក្រុងប៉ោយប៉ែត កំពុងដឹកនាំកម្លាំង ចុះល្បាតការពារ សន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តក្រុង ពេលទៅដល់ ចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ស្រាប់តែប្រទះឃើញ សកម្មភាពក្រុមជន សង្ស័យឆក់ទូរសព្ទ ពីនារីម្នាក់ ក្នុងខណ:ជនរងគ្រោះ កំពុងជិ:ម៉ូតូដេញប្រផាប់ប្រភីង ហើយបុកម៉ូតូក្រុមជន សង្ស័យបណ្ដាលឱ្យដួល ស្របពេលនោះ កម្លាំងរបស់លោកបាន ជួយធ្វើឣន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់តែម្ដង។
លោកវរសេនីយ៍ត្រី នួន នីណាបានប្រាប់ឱ្យដឹងថា បើតាមការរៀប រាប់របស់ជនរងគ្រោះឈ្មោះ សឹង្ហ ស្រីលាប ភេទស្រី ឣាយុ២១ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ បច្ចុប្បន្ន រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានឱ្យដឹងថា រូបខ្លួនបានជិ:ម៉ូតូម៉ាកហុងដាឃ្លិច ទៅបន្ទប់ជួលរបស់ បងស្រីនៅម្ដុំភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ស្រាប់តែមានមនុស្ស ប្រុសចំនួន២នាក់ ពុំស្គាល់ឣត្តសញ្ញាណ បានជិ:ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ធ្វើសកម្មភាពឆក់ យកទូរសព្ទ១គ្រឿង ម៉ាកឣាយហ្វូន១៣ ពណ៌ស ដែលខ្លួន ទុកនៅក្នុងឃ្លុបម៉ូតូ ខាងមុខហើយគេចខ្លួន ពេលនោះខ្លួនបាន ជិ:ម៉ូតូដេញតាម ហើយបានបុកម៉ូតូ ជនសង្ស័យបណ្ដាលដួល ទើបកម្លាំងសមត្ថកិច្ច មកដល់តែម្ដង។
លោកបានបញ្ជាក់ទៀតថា ជនសង្ស័យទាំង២នាក់ ១.ឈ្មោះ ស៊ី រីឆា ភេទប្រុស ឣាយុ១៨ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ២.ឈ្មោះ ស្រស់ ម៉េងស្រុង ភេទប្រុស ឣាយុ១៦ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។
ក្នុងពេលឃាត់ខ្លួនជនសង្ស័យទាំង២នាក់ សមត្ថកិច្ចក៏បានដក ហូតវត្ថុតាងរួមមាន ម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦(ផ្ដូរតែមឆ្នាំ២០២២) ដែលជាម៉ូតូរបស់ ជនសង្ស័យជិ: ធ្វើសកម្មភាព ប្រព្រឹត្តបទល្មើស និងទូរស័ព្ទ របស់ជនរងគ្រោះ ចំនួន០១គ្រឿង ហើយនាំមកមូលដ្ឋាន កងរាជឣាវុធហត្ថក្រុង ដើម្បីសួរនាំតាមនីតិវិធី។
ជនសង្ស័យទាំង២នាក់ ក្រោយពីកម្លាំងជំនាញ មូលដ្ឋានកងរាជឣាវុធ ហត្ថក្រុងសួរនាំរួច បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានជិ: ម៉ូតូធ្វើសកម្មភាពឆក់ ទូរស័ព្ទរបស់ជនរងគ្រោះ ពិតប្រាកដមែន។
ដោយផ្អែកលើសកម្មភាព ជាក់ស្ដែងនិងមានវត្ថុតាង កម្លាំងជំនាញមូលដ្ឋាន កងរាជឣាវុធហត្ថក្រុង បានកសាងសំណុំរឿង បញ្ជូនមកបញ្ជាការដ្ឋាន កងរាជឣាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ចំណែកវត្ថុតាងទូរស័ព្ទ ត្រូវបានប្រគល់ឱ្យ ម្ចាស់ដើមវិញហើយ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជឣាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្រាបបទល្មើស បានឱ្យដឹងថា ក្រោយពីពិនិត្យលើ សំណុំរឿងរបស់មូលដ្ឋាន កងរាជឣាវុធហត្ថក្រុង ប៉ោយប៉ែត ឃើញថាជនសង្ស័យ ទាំង២នាក់ មានភាពស៊ីសង្វាក់ គ្នាយ៉ាងជាក់លាក់ នៃករណីលួចមាន ស្ថានទម្ងន់ ។
បច្ចុប្បន្ន ជនសង្ស័យទាំ២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជ ឣាវុធហត្ថខេត្ត បញ្ជូនទៅ សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕