(ភ្នំពេញ)៖ កាលពីពេលកន្លងទៅ រាជរដ្ឋាភិបាលសម្រេច ឲ្យសាងសង់គម្រោងព្រែកជីក ហ្វូណនតេជោដែល មានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ផ្ដើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំណក និងខេត្តកែប។ តាមការរំពឹងទុកគម្រោង នេះអាចនឹងបើក ការដ្ឋាននៅក្នុងឆ្នាំ ២០២៤ នេះផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមផែនការមេ គ្រប់ជ្រុងជ្រោយស្ដីពី ប្រព័ន្ធដឹកជញ្ជូនអន្តរ មធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ រាជរដ្ឋាភិបាលក៏មាន គម្រោងនៅក្នុងការសិក្សា និងស្ដារផ្លូវទឹក ទន្លេមេគង្គពីកំពង់ផែ ស្វយ័តភ្នំពេញដល់ ព្រំដែនកម្ពុជា-វៀតណាម មួយទៀតផងដែរ។ ដោយគម្រោងផ្លូវទឹក ដែលត្រូវស្ដារ នេះមានប្រវែង ១០២ គីឡូម៉ែត្រ និងមានជម្រៅទឹក ៧.៥ ម៉ែត្រ ហើយតាមការប៉ាន់ស្មាន គម្រោងនេះត្រូវវិនិយោគ ទឹកប្រាក់ប្រមាណ ១៦០ លានដុល្លារ និងស្ថិតនៅក្នុងការ អភិវឌ្ឍរយៈពេលវែង។
ក្នុងនោះដែរ បន្ទាប់ពីការស្ដារ និងកែលម្អផ្លូវទឹកទន្លេមេគង្គចាប់ពី កំពង់ផែស្វយ័តភ្នំពេញ ភ្ជាប់មកកាន់ ព្រំដែនកម្ពុជា-វៀតណាមរួច នឹងជួយបង្កើនសមត្ថភាព នៃការដឹកជញ្ជូនតាម ផ្លូវទឹកដែលមានស្រាប់ ចាប់ពី ៣០០០ តោន (នៅរដូវប្រាំង) ឡើងរហូតដល់ចំណុះ ៥០០០ តោន ដែលជាប្រភេទនាវា សមុទ្រថែមទៀតផង។
ប្រទេសមាន សន្តិភាព មានការអភិវឌ្ឍ រីកចម្រើន ប្រជាពលរដ្ឋ មានការផ្លាស់ប្តូរជីវភាពល្អប្រសើរឡើង និង គាំទ្រការដឹកនាំ របស់រាជរដ្ឋាភិបាល ៕