(ខេត្តព្រៃវែង)៖នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ អនុប្រធានក្រុមការងា គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានក្រុងព្រៃវែង និងជាប្រធានក្រុមការ ងារគណបក្សចុះ មូលដ្ឋានសង្កាត់ជើងទឹក ជាតំណាងដ៏ ខ្ពង់ខ្ពស់ឯកឧត្តម ឡាំ ជា ប្រធានក្រុមការងារគណ បក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានក្រុងព្រៃវែង បានអញ្ជើញជាអធិបតី ពិធីប្រកាសសមាសភាព ក្រុមការងារចល័ត និងក្រុមការងារគណបក្ស ចុះមូលដ្ឋានភូមិទាំង៥ នៃសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង នៅទីស្នាក់ការគណបក្ស សង្កាត់ជើងទឹក។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ បាននាំយកប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចក្រឡាហោម ស ខេង អនុប្រធានគណ បក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តព្រៃវែង ក៏ដូចជាថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ជូនថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃក្រុមការងារគណបក្ស ចុះមូលដ្ឋានសង្កាត់ជើងទឹក និងក្រុមការងារគណបក្ស ចុះមូលដ្ឋានភូមិទាំង៥ ព្រមទាំងសមាជិក សមាជិកាដែលបាន អញ្ជើញចូលរួមផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ក្នុងនាមឯកឧត្តម ឡាំ ជា ប្រធានក្រុមការងារ គណបក្សចុះ មូលដ្ឋានក្រុងព្រៃវែង ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃក្រុម ការងារចល័ត ក៏ដូចជាក្រុមការងារគណបក្ស ចុះមូលដ្ឋានភូមិទាំង៥ ដូចខាងក្រោម៖
ទី១. ត្រូវមានភាពម្ចាស់ ការទទួលខុសត្រូវ រៀបចំផែនការសកម្មភាព ប្រកបដោយប្រសិទ្ធភាព ត្រូវក្តាប់ឱ្យបាននូវកម្មវិធី នយោបាយរបស់គណបក្ស និងរាល់គោលការណ៍ សេចក្តីសម្រេច ដោយផ្សារភ្ជាប់នឹង ស្ថានភាពជាក់ស្តែង ទៅតាមភូមិសាស្ត្រ មានទិសដៅ ផែនការ វិធានការរៀបចំយុទ្ធ សាស្ត្រធ្វើសកម្មភាពរបស់ ខ្លួន ឱ្យបានល្អប្រសើរ។
ទី២. សូមឱ្យសមាជិក សមាជិកាទាំងអស់ បង្កើនការផ្សព្វផ្សាយអំពីកម្មវិធីនយោបាយ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ជូនប្រជាពលរដ្ឋ ឱ្យបានជ្រាប និងចូលរួមអនុវត្តកម្ម វិធីនយោបាយទាំងនោះ។
ទី៣. សូមបង្កើនការជួបប្រាស្រ័យ ផ្ទាល់ជាមួយប្រជាពលរដ្ឋ ពីគ្រប់មជ្ឈដ្ឋាន និងសហគមន៍នៅ ក្នុងមូលដ្ឋានភូមិនីមួយៗ ដើម្បីស្វែងយល់អំពី ជីវភាពរស់នៅ ស្តាប់នូវកង្វល់ ក៏ដូចជាសំណើ សំណូមពរ និងបញ្ហាប្រឈមនានា ដើម្បីកំណត់ទិសដៅ វិធានការដោះស្រាយ ឆ្លើយតបតម្រូវការរបស់ ប្រជាពលរដ្ឋ បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។
ទី៤. ចំពោះមុខ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ គឺជាតួអង្គដ៏សំខាន់ក្នុង ការរួមចំណែកធ្វើឱ្យ គណបក្សប្រជាជនកម្ពុជា កាន់តែទទួលបាន ជ័យជម្នះថែមទៀត។ ដូច្នេះការចូលរួម ទាំងកម្លាំងកាយ ចិត្ត និងថវិកា គឺជារឿងចាំបាច់មិនអាចខ្វះបាន។
ទី៥. សូមឱ្យថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ បង្កើនស្មារតីសាមគ្គីភាពផ្ទៃក្នុង មិនថាក្រុមការងារថ្នាក់ជាតិចុះជួយ ឬក្រុមការងារ ថ្នាក់មូលដ្ឋានទេ ព្រោះថាការងារជាក្រុម បើបែកបាក់សាមគ្គីភាពហើយ មិនត្រឹមតែការងារ មិនអាចទៅមុខបាននោះទេ ពេលខ្លះវាធ្វើឱ្យយើង មើលមុខគ្នាមិនចំថែមទៀតផង។
សូមបញ្ជាក់ថា ក្រុមការងារគណបក្ស ចុះមូលដ្ឋានភូមិទាំង៥ នៃសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង រួមមាន ៖ លោក សៅ ឌីណា ជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ភូមិឯករាម លោក ប៉ែត ចាន់រដ្ឋា ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ភូមិស្វាយសុខោ លោក នីន តារារតន៍ ជាប្រធានក្រុមការងារ គណបក្សចុះ មូលដ្ឋានភូមិកំពង់អាទង់ លោក គង់ សារិទ្ធិ ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ភូមិជើងទឹក “ក” និងលោក កែវ អ៊ន់ ជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានភូមិជើងទឹក “ខ”៕