(ខេត្តព្រះសីហនុ)៖ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាល ខេត្តព្រះសីហនុ បានបញ្ចាក់ក្រោយ ពីកិច្ចប្រជុំសម្រប សម្រួលបច្ចេកទេសថា៖ រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយសមាគម ទេសចរណ៍ (CATA) និងសមាគមហោះ ហើរប្រទេសថៃ (TEAA) ក្រោមកិច្ចសម្របសម្រួលពី រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលកម្ពុជា នឹងរៀបចំកម្មវិធី ហោះហើរមិត្តភាពកម្ពុជា-ថៃ ឆ្នាំ២០២៤ “Cambodia-Thai Friendship Air Show 2024” នាថ្ងៃទី ២៦-២៧ ខែ មេសា ឆ្នាំ ២០២៤ នៅទីលានតេជោ ក្រុងព្រះសីហនុ។
ជាលើកដំបូងក្នុងប្រទេសកម្ពុជា យន្តហោះខ្នាតតូចចំនួន ១៦ គ្រឿង នឹងហោះមកពីប្រទេសថៃ មកចុះចតនៅអាកាសយានដ្ឋាន អន្តរជាតិខេត្តព្រះសីហនុ ក្រោមកិច្ចសម្របសម្រួល របស់ក្រុមហ៊ុនអាកាសចរណ៍ កម្ពុជា ដើម្បីត្រៀមធ្វើការ ហោះហើរសម្តែង ជូនទេសចរជាតិ និងអន្តរជាតិ បានទស្សនាកម្សាន្ត ក៏ដូចជាផ្តល់ឱកាស ឱ្យអ្នកសារព័ត៌មាន ទូទៅអាចថតរូបនិងផ្សព្វផ្សាយ អំពីសក្តានុពលទេសចរណ៍ របស់ខេត្ត។
លោកអភិបាលរង បានបន្ថែមថា៖ គោលបំណងនៃ ព្រឹត្តិការណ៍នេះ មានទិសដៅស្រប គ្នានឹងគោល នយោបាយ បើកចំហជើងមេឃ របស់រាជរដ្ឋាភិបាល និងមានគោលដៅ លើកស្ទួយ វិស័យទេសចរណ៍ និងធុរកិច្ចរវាងកម្ពុជា -ថៃ តាមរយៈការឆ្លុះបញ្ចាំងអំពី មិត្តភាពដ៏ល្អប្រទេសទាំង២ ៕