លួចម៉ូតូបានហើយតែ គេចខ្លួនមិនរួចជាប់ ខ្នោះបស់សមត្ថកិច្ច…

(ភ្នំពេញ)៖ ជនសង្ស័យចំនួន ៣នាក់បានធ្វើសកម្មភាព លួចយកម៉ូតូពីនារីម្នាក់ បានសម្រេចហើយ ព្យាយាមគេចខ្លួន តែមិនរួចពីសមត្ថកិច្ច តាមក្របួចបានមកវិញ។

ហេតុការណ៍នេះ បានកើតឡើងកាល ពីវេលាម៉ោង៤និង ៤០នាទីព្រឹក  ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅភូមិព្រទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះម៉ន ស្រីនិច ភេទស្រីអាយុ២១ឆ្នាំ ស្នាក់នៅព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិស្ពាន ឃុំចេក ស្រុកពាមជ័រ ខេត្តព្រៃវែង។

ចំណែកជនសង្ស័យ ទី១ឈ្មោះចាន់ សុផាណា ភេទប្រុសអាយុ២៤ឆ្នាំ ទី២ឈ្មោះ ថុនបញ្ញា ភេទប្រុសអាយុ២៦ឆ្នាំ ទី៣ឈ្មោះ សឿន សុខជា ភេទប្រុសអាយុ២៧ឆ្នាំ អ្នកទាំង៣មុខមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែន។

តាមសម្តីជនរង គ្រោះបានឱ្យដឹងថា នៅវេលាកើតហេតុខណៈ រូបនាងជិះម៉ូតូមកពី កំដរជីតានៅឯមន្ទីរពេទ្យ វិញក៏ទុកម៉ូតូម៉ាកBeat ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ1KK6359 នៅមុខបន្ទប់ជួល រួចរៀបចំបំណងទៅ លក់ភេជ្ជះបន្ទាប់មក ស្រាប់តែមានជនសង្ស័យ៣នាក់ មកយកសោរចាក់ ទ្វាពីខាងក្រៅរួចយកម៉ូតូជិះទៅបាត់។

ក្រោយកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគបាលចោមចៅទី៣ ដើម្បីសុំការអន្តរាគមន៍ បន្ទាប់ពីទទួលពាក្យ បណ្តឹងពីជនរងគ្រោះ រួចដោយម៉ូតូជាប់ប្រ័ន្ធGPS ក៏ស្រាវជ្រាវរកឃើញនៅ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ហើយនាំយកមកសាក សួរចាត់ការាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *