ខេត្តស្ទឹងត្រែង៖នាព្រឹកថ្ងៃទី ២៥ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសប្រទេសបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែងនិងបំពាក់ឋានន្តរសក្កិជូនដល់លោក សេង សុភាព ជាមេបញ្ជាការកងរាជអាវុធហត្ថនៅខេត្តស្ទឹងត្រែងជំនួសលោក ឧត្តមសេនីយត្រី អៀងវ៉ាន់ឌី។
ថ្លែងនៅក្នុងឱកាសនោះឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសប្រទេសបានជំរុញឲ្យកងកម្លាំងទាំងអស់ត្រូវខិតខំការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ និងប្រទេសជាតិឲ្យ បានល្អប្រសើរ ដើម្បីក្តីសុខសាន្តរបស់ប្រជាជនគ្រប់រូប។ហើយចំពោះមេបញ្ជាកងរាជអាវុធហត្ថដែលត្រូវទទួលភារកិច្ចថ្មីនេះ ត្រូវធ្វើជាថ្នាក់ដឹកនាំដែលគំរូ ចេះគ្រប់គ្រង ចេះបង្កើនប្រសិទ្ធភាពការងារ ចេះផ្គត់ផ្គង់សម្ភារៈ និងផ្តល់ការលើកទឹកចិត្តដោយស្មើភាពគ្នា។
ឯកឧត្តម បានកោតសរសើរចំពោះកងកម្លាំងនៃកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដែលកន្លងមកបានខិតខំក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងខេត្តជូនប្រជាពលរដ្ឋបានល្អ គ្រប់កម្មវិធីធំតូច ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កងរាជអាវុធហត្ថខេត្តបានខិតខំពុះពារការលំបាក ស៊ូនឹងកម្តៅថ្ងៃ ដើម្បីរក្សាអោយបាននូវសណ្តាប់ធ្នាប់ សន្តិសុខបានល្អ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ក្រៅពីការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់នេះ កងរាជអាវុធហត្ថយើង ត្រូវចូលរួមយ៉ាងសកម្មជាមួយប្រធានគណៈបញ្ជាការរដ្ឋបាលខេត្ត ឯកឧត្តមព្រះរាជអាជ្ញាខេត្ត ឯកឧត្តម សាលាដំបូងខេត្ត ក្នុងការបង្ក្រាបរាល់បទល្មើសគ្រឿងញៀន បទល្មើសឈូសបំផ្លាញទន្ទ្រានព្រៃលិចទឹក បទល្មើសល្បែងស៊ីសង បទល្មើសនេសាទគ្រប់ប្រភេទ និងបទល្មើសនានាអោយមានប្រសិទ្ធិភាព។
ឡុង កាន់សំនៀង