(អាល្លីម៉ង់)៖ ផ្ដើមដំណើរទស្សនកិច្ច ផ្លូវការនៅសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ត្រូវនឹងពេល រសៀលនៅកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់នៃព្រះរាជា ណាចក្រកម្ពុជា ជួបពិភាក្សាការងារ ជាមួយលោក Tomas Kiechle អភិបាលក្រុង Kempten.។
កិច្ចពិភាក្សាបានរៀបចំ ឡើងនៅសាល ប្រជុំនៃសាលាក្រុង Kempten ដោយមានការ ចូលរួមពីលោកបណ្ឌិត Richard Schiebl ប្រធានស្ថាប័នជំនាញអាល្លឺម៉ង់ និងមន្រ្តីជាន់ខ្ពស់សាលាក្រុង Kempten មួយចំនួនទៀត។ កិច្ចពិភាក្សានេះ បានប្រព្រឹត្តទៅដោយ មានការធ្វើបទបង្ហាញពី ភាគីអាល្លឺម៉ង់លើប្រធាន បទស្ដីពី «ភាពខុសគ្នានៃរដ្ឋាភិបាល ក្នុងស្រុកស្វីស និងអាល្លឺម៉ង់»។
ក្នុងបទបង្ហាញលើ ប្រធានបទស្ដីពីភាព ខុសគ្នានៃរដ្ឋាភិបាលក្នុ ងស្រុកស្វីស និងអាល្លឺម៉ង់ លោកអភិបាលក្រុង និងលោកបណ្ឌិត ដោយមានការចូល រួមពីអ្នកជំនាញខាងវិមជ្ឈការ និងអភិបាល កិច្ចមូលដ្ឋានផង បានគូសបញ្ជាក់ ជូនឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និងគណៈប្រតិភូកម្ពុជា អំពីកម្រិតរដ្ឋបាលខុសៗ គ្នា គោលការណ៍នៃ ក្របខណ្ឌសហប្រតិបត្តិការ របស់សហព័ន្ធ ទិដ្ឋភាពរួមនៃប្រព័ន្ធ រដ្ឋបាលមូលដ្ឋាននៅអាល្លឺម៉ង់ និងគោលការណ៍ ណែនាំស្តីពីច្បាប់រដ្ឋ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី អមដោយគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក៏បានអញ្ជើញចុះ ហត្ថលេខាលើសៀវភៅ ក្រាំងមាសតម្កល់ នៅសាលាក្រុង Kempten ព្រមទាំងថតរូប និងផ្លាស់ ប្ដូរវត្ថុអនុស្សាវរីយ៍ ជាមួយភាគីអាល្លឺម៉ង់ មុននឹងបន្តទស្សនកិច្ច មន្ទីរពិសោធន៍ នៃអនាគត (Future Lab) និងស្តាប់បទបង្ហាញស្តីពី «យុទ្ធសាស្ត្រទីក្រុងឆ្លាតវៃ នៃក្រុង Kempten»។
នៅពេលធ្វើបទ បង្ហាញពាក់ព័ន្ធនឹង យុទ្ធសាស្ត្រទីក្រុងឆ្លាតវៃ នៃក្រុង Kempten លោកបណ្ឌិត Richard Schiebl និងលោក Andreas Ellinger មន្ត្រីជំនាញផ្នែក រដ្ឋាភិបាលអេឡិចត្រូនិក ដែលមានបទពិសោធផ្នែក សិក្សាស្រាវជ្រាវជាច្រើន ឆ្នាំអំពីទីក្រុងឆ្លាតវៃ បានចែករំលែក បទពិសោធអំពីគោលបំណង នៃការរៀបចំមន្ទីរ ពិសោធន៍នៃអនាគត ភ្ជាប់នឹងលក្ខណៈពិសេស ក៏ដូចជាដំណើរការ ប្រព្រឹត្តទៅនៃ ការរៀបចំទីក្រុង ដោយភ្ជាប់នឹង បច្ចេកវិទ្យាឌីជីថល។
សូមបញ្ជាក់ថា ទស្សនកិច្ចរបស់គណៈ ប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ មានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំគណៈ កម្មាធិការនិងលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោ មជាតិ ព្រមទាំងថ្នាក់ ដឹកនាំជាស្ត្រីនៃ រដ្ឋបាលថ្នាក់ក្រោមជាតិ មួយចំនួនទៀតផងដែរ៕